iPhone និង​ Samsung ណា​មួយ​អាចរង​គ្រាប់​កាំភ្លើង​បាន​ល្អ​ជាង​?

គណនី YouTube ឈ្មោះ EverythingApplePro បានបង្ហាញវីដេអូដ៏ជក់ចិត្តមួយដែលបង្ហាញពីសកម្មភាព ប្រើកាំភ្លើងបាញ់តេស្តលើ ទូរសព្ទ Samsung និង iPhone ជាច្រើនគ្រឿង ម៉ូដែលខុសៗគ្នា។

នៅជួរ iPhone ឃើញមានចាប់ពីទូរសព្ទជំនាន់ចុងក្រោយ iPhone SE, 6s និង 6 ជាដើម ដោយជួរ Samsung វិញក៏មានម៉ូដែលជំនាន់ចុងក្រោយ Galaxy S7, S7 Edge និង Galaxy S6 ជាដើម។ ជាលទ្ធផលក្រោយពីប្រើកាំភ្លើងប្រភេទ AK-47 បាញ់ទម្លុះទូរសព្ទទាំងពីរជួរ ឃើញថា iPhone តែ ៥ គ្រឿងអាចទប់គ្រាប់កាំភ្លើងបាន ចំណែកឯជួរ Samsung វិញគ្រាប់កាំភ្លើងបានបាញ់ប៉ះដល់ទូរសព្ទដែលនៅចុងក្រោយគេ។

បន្ទាប់មកទៀតគេបានប្រើកាំភ្លើងប្រភេទ AR-15 បាញ់ទម្លុះជាលើកទីពីរ។ លទ្ធផលបង្ហាញថា iPhone ៥ គ្រឿងនៅតែអាចទប់គ្រាប់កាំភ្លើងបាន ប៉ុន្តែ iPhone នៅជួរទី ៦ ហាក់រងការខូចខាតបន្តិចបន្តួច។ នៅជួរ Samsung ឯណោះវិញគ្រាប់កាំភ្លើងបានបាញ់ធ្លុះដល់ ទូរសព្ទដែលនៅជួរទី ៦ នេះមានន័យថា iPhone នៅតែអាចទប់ទល់បានល្អជាង៕

ប្រភព៖ sabay

  • iPhone និង​ Samsung ណា​មួយ​អាចរង​គ្រាប់​កាំភ្លើង​បាន​ល្អ​ជាង​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: