ឪពុក​ម្ដាយ​​​​​នឹង​​ជាប់​គុក​​៧ឆ្នាំ​ ​បើ​កូន​​​​លេង​ផាវ​​នៅ​ម៉ាឡេស៊ី

ឪពុកម្ដាយនៅម៉ាឡេស៊ី ដែលទិញ ឬបណ្ដោយឲ្យកូនលេងផាវ ត្រូវគេចាត់ទុកជារឿងធ្ងន់ធ្ងរ អាចជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំបើគេចាប់បាន។

ឪពុក​ម្ដាយ​​​​​នឹង​​ជាប់​គុក​​៧ឆ្នាំ​ ​បើ​កូន​​​​លេង​ផាវ​​នៅ​ម៉ាឡេស៊ី

អគ្គស្នងការនគរបាលលោកTan Sri Khalid Abu Bakar និយាយថា ប៉ូលិសនឹងដាក់ចេញវិធានការតឹងរ៉ឹងចំពោះបុគ្គលណាបានរក្សាទុក ឬអុចផាវ ដោយត្រូវជាប់ពន្ធនាគារ ៧ឆ្នាំ ឬពិន័យជាប្រាក់ ១ម៉ឺនរីងហ្គីត (ប្រហាក់ប្រហែល ២៥០០ដុល្លារ) ឬបង់ប្រាក់ហើយជាប់ពន្ធនាគារទៀត។

ច្បាប់នេះបានផ្ដល់សិទ្ធិអំណាចដល់ប៉ូលិសអាចចូលមើលដល់ក្នុងផ្ទះ អាគារ កន្លែងស្នាក់នៅ យានយន្ត នាវា ឬយន្តហោះដែលបានបញ្ជាក់ក្នុងដីកា និងអាចឆែកឆេរគ្រប់ជនសង្ស័យ។

ការព្រមាននេះ មានគោលបំណងសំដៅលើអ្នកជួញដូរផាវចូលប្រទេស សាធារណជនទិញលក់ ឬអុជលេងនានា។ លោកបានថ្លែងប្រាប់កាសែត New Straits Times នៅម្សិលមិញថា ផាវដែលហាមឃាត់ខ្លាំងគឺ Pop-Pop ឬខ្មែរនិយមហៅផាវខ្ទឹម ដែលក្មេងៗចូលចិត្តបោកផ្ទប់នឹងផ្ទៃរឹង នោះវាផ្ទុះឡើង រួមជាមួយប្រភេទផាវផ្សេងទៀត។

លោកបានសង្កត់ធ្ងន់ថា ”អ្នកលក់ទាំងឡាយណាដែលល្មើសច្បាប់ ហើយថាខ្លួនមិនបានដឹងការប្រកាសនេះ នឹងមិនត្រូវលើកលែងទោសឲ្យជាដាច់ខាត”។ការរឹតបន្តឹងខាងលើ ធ្វើឡើងក្រោយពីអាជ្ញាធរបានរឹបអូសផាវខុសច្បាប់ជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលផាវទាំងនេះបានបង្កជាសោកនាដកម្ម និងពិការជាច្រើនករណីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ឪពុក​ម្ដាយ​​​​​នឹង​​ជាប់​គុក​​៧ឆ្នាំ​ ​បើ​កូន​​​​លេង​ផាវ​​នៅ​ម៉ាឡេស៊ី
ទិដ្ឋភាពរឹបអូសផាវសប្ដាហ៍មុន នៅរដ្ឋ Kedah

ឪពុក​ម្ដាយ​​​​​នឹង​​ជាប់​គុក​​៧ឆ្នាំ​ ​បើ​កូន​​​​លេង​ផាវ​​នៅ​ម៉ាឡេស៊ីផាវ Pop-Pop

ប្រភព៖ sabay

  • ឪពុក​ម្ដាយ​​​​​នឹង​​ជាប់​គុក​​៧ឆ្នាំ​ ​បើ​កូន​​​​លេង​ផាវ​​នៅ​ម៉ាឡេស៊ី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: