រៀន​ធ្វើ​ស៊ុប​ក្ដៅ​បែប​ចិន ញ៉ាំ​ប៉ូវ​កម្លាំង​

មេឃភ្លៀងអ្នកមិនចង់ចេញខាងក្រៅ តែបើមានស៊ុបក្ដៅៗញ៉ាំប្រាកដជាល្អ។ សម្រាប់ថ្ងៃនេះអ្នកអាចរៀនពីរបៀបធ្វើស៊ុបក្តៅតាមបែបចិន ដោយមិនចំណាយពេលយូរ គ្រាន់តែមានគ្រឿងផ្សំ និងដឹងពីវិធីចម្អិនងាយៗដូចខាងក្រោម៖

ប៉ោង ១ (ហាន់រួច)
– សាច់ជ្រូកចិញ្ច្រាំ ១កូនចាន
– ស៊ុត ១គ្រាប់
– ស្លឹកខ្ទឹម ពីរបីដើម
– ទឹកខ្មេះ
– ម្រេច
– ម្សៅពោត
– ប្រេងល្ង
– អំបិល

របៀបធ្វើ៖
– ដាក់ទឹកក្នុងឆ្នាំងឬខ្ទះកម្ដៅ រួចស្រុះសាច់ជ្រូកចិញ្ច្រាំ និងបង់តៅហ៊ូ ផ្សិត ការ៉ុត និងប៉េងប៉ោះចូល។
– លាយម្សៅពោត១ស្លាបព្រាជាមួយទឹកបន្តិច រួចចាក់ចូលក្នុងស៊ុប បង់អំបិល១ស្លាបព្រាបាយ ទឹកខ្មេះបីស្លាបព្រាបាយចូលកូរឲ្យសព្វ រួចចាក់ស៊ុតក្រឡុកចូល កូរឲ្យសព្វ រួចបង់ម្រេចម៉ដ្ឋមួយស្លាបព្រាកាហ្វេ និងប្រេងល្ងបន្តិច។
– រម្ងាស់ស៊ុបឲ្យយូរបន្តិច រួចថែមស្លឹកខ្ទឹមចិញ្ច្រាំពីលើ ដួសដាក់ចាន អ្នកនឹងបានស៊ុបក្តៅបែបចិនមួយចានញ៉ាំ៕

ប្រភព៖ sabay

  • រៀន​ធ្វើ​ស៊ុប​ក្ដៅ​បែប​ចិន ញ៉ាំ​ប៉ូវ​កម្លាំង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:ចំនេះដឹង
Tags: