ក្ដៅៗ! Vardy ព្រម​បន្ត​កុងត្រា​ជាមួយ​ Leicester ៤​ឆ្នាំ​ទៀត

ខ្សែ​​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Jamie Vardy ​​បាន​ព្រម​បន្ត​កុងត្រា​ជាមួយ​ក្លឹប​ជើង​ឯក​ Premier League ​កញ្ជ្រោង​ខៀវ​ Leicester City ចំនួន​៤​ឆ្នាំ​ទៀត។ នេះ​បើ​តាម​ក្លឹប​ប្រកាស​​ឲ្យ​ដឹង ​មុន​នេះ​បន្តិច។

 

ក្ដៅៗ! Vardy ព្រម​បន្ត​កុងត្រា​ជាមួយ​ Leicester ៤​ឆ្នាំ​ទៀត

Jamie Vardy តារា​ឆ្នើម​ក្រុម​ Leicester City

 

កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ គឺជា​គោលដៅ​ដ៏​ធំ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​ចង់​បាន​ខ្លាំង​បំផុត​​ ​នៅ​មុន​ Euro 2016 ​ប៉ុន្តែ​ពួកគេ មិន​អាច​ចុះ​កុងត្រា​នាំ​យក​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Fleetwood ​ឲ្យ​រួច​រាល់ ​មុន​ពេល​កីឡាករ​ឆ្នើម​រូប​នេះ ចាក​ចេញ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទៅ​ប្រទេស​បារាំង ដើម្បី​លេង​ Euro។

 

ក្លឹប​ Leicester បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ នៅ​​​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ថា៖ “ថ្ងៃ​នេះ​​ក្លឹប​ Leicester City ​បាន​ព្រមព្រៀង​ជាមួយ​អ្នក​តំណាង​កីឡាករ​ Jamie Vardy (ភ្នាក់​ងារ) ​ដើម្បី​ពង្រីក​កិច្ចសន្យា​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ជាមួយ​ក្រុម​ជើង​ឯក​ Premier League ចំនួន​៤​ឆ្នាំ​ទៀត។ សង្ឃឹម​ថា ការ​ប្រកាស​នេះ​ នឹង​បញ្ចប់​ភាព​មន្ទិល​សង្ស័យ​ទាំង​​ឡាយ​ ចំពោះ​អនាគត​​របស់​ Vardy”។

 

ក្ដៅៗ! Vardy ព្រម​បន្ត​កុងត្រា​ជាមួយ​ Leicester ៤​ឆ្នាំ​ទៀត

Vardy ​កាល​ស៊ុត​ចូល​វែល ជួយ​អង់គ្លេសឈ្នះ​ ២-១

 

Vardy ​ស៊ុត​ឲ្យ​អង់គ្លេស​​បាន​១​គ្រាប់​នៅ​ Euro 2016 ​អំឡុង​ការ​ប្រកួត​ដែល​ឈ្នះ​វែល ២-១ និង​បាន​ជួយ​ឲ្យ​ក្រុម​លោក​ Roy Hodgson ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ប៉ះ​អ៊ីស្លង់​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc