ផលិត​កម្ម “រ៉ក់​ម្ញុសុិក Rock Music” ​​ត្រៀមបង្ហាញ​បទ​ចម្រៀងនិពន្ធ​​ថ្មី​ឱ្យ​​ពិភព​លោក​បាន​ស្គាល់​កម្ពុជា​

“រ៉ក់ម្ញុសុិក Rock Music” ជាផលិតកម្មថ្មីដែលទើបតែបានបង្ហាញក្រុមចម្រៀងរបស់ខ្លួន និងបង្កើត “បទចម្រៀង និពន្ធថ្មី Original Song” ដើម្បីតម្រូវទីផ្សារក្នុងស្រុកផង និងនាំទៅឱ្យពិភពលោកបានស្គាល់ផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធផលិតកម្ម “រ៉ក់ម្ញុសុិក” លោក “មហាមាត់ Mohamed” ដែលជាអ្នកគ្រប់គ្រង “រ៉ក់ម្ញុសុិក ខេមបូឌា Rock Cambodia” បានឱ្យដឹងថា រ៉ក់ម្ញុសុិក គឺជាផលិតកម្មថ្មីមួយទៀតដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងតម្រូវទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ហើយមិនតែប៉ុណ្ណោះ ក៏មានការសហការទាំងថ្នាក់ជាតិ និងអន្តរជាតិ និងជាការរួមចំណែកបង្ហាញឱ្យប្រទេសដទៃទៀតបានស្គាល់អំពីវិស័យសិល្បៈរបស់កម្ពុជា។

លោកបន្តថា រ៉ក់ម្ញុសុិក បាននឹងកំពុងធ្វើដំណើរទៅកាន់ពិភពលោកដើម្បីបង្ហាញវត្តមានលើឆាកអន្តរជាតិ។ យើងបានធ្វើការជាមួយនឹងតារាចម្រៀងពន្លកថ្មីជាច្រើនរូបដែលមានមកពីបណ្តាប្រទេសផ្សេងៗគ្នាទាំងក្នុងស្រុក និងក្រៅស្រុក។

រ៉ក់ម្ញុសុិក មានមូលដ្ឋាននៅប្រទេសកម្ពុជាដើម្បីផលិតបទចម្រៀងនិពន្ធថ្មី និងនាំយកទៅដាក់ក្នុងទីផ្សារប្រទេសខាងក្រៅក្នុងគោលបំណងឱ្យគេស្គាល់ប្រទេសកម្ពុជា។ រ៉ក់ម្ញុសុិក ជាផលិតកម្មដំបូងគេបង្អស់ដែលអាចបង្ហាញខ្លួននៅឆាកអន្តរជាតិអមដោយតារាចម្រៀងដែលមកពីប្រទេសជាច្រើន។

ចំណែកលោក រ៉េន ឌី ជានាយកក្រុមផ្នែកទីផ្សាររបស់ផលិតកម្ម “រ៉ក់ Rock” និងជាជំនួយការលោកឧកញ៉ា គិត ធាង បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ យើងបានបង្កើត រ៉ក់ម្ញុសុិក  ក្នុងបំណងផលិតបទចម្រៀងនិពន្ធថ្មីដើម្បី វាយលុកទីផ្សារ មិនមែនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេគឺទូទាំងពិភពលោក។

មូលហេតុដែលខ្ញុំនិយាយបែបនេះ ព្រោះតារាចម្រៀងរបស់ រ៉ក់ម្ញុសុិក ស្ទើរតែមានគ្រប់សាសន៍ដូចជា កម្ពុជា អាមេរិក អាហ្វ្រិក និងកូរ៉េ និងរួមទាំងអ្នកនិពន្ធល្អៗជាច្រើនទាំងនៅកម្ពុជា និងបរទេសផងដែរ៕

ប្រភព៖ mohameas

  • ផលិត​កម្ម “រ៉ក់​ម្ញុសុិក Rock Music” ​​ត្រៀមបង្ហាញ​បទ​ចម្រៀងនិពន្ធ​​ថ្មី​ឱ្យ​​ពិភព​លោក​បាន​ស្គាល់​កម្ពុជា​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:វីដេអូ
Tags: