ឈើ​គ្រញូង​ថៃ​ជាច្រើន​ផ្ទាំង​ត្រៀម​ចេញ​មក​កម្ពុជា​ តែ​រថយន្ត​ត្រូវ​ជួប​បញ្ហា

ឈើ​គ្រញូង​ថៃ​ជាច្រើន​ផ្ទាំង​ត្រៀម​ចេញ​មក​កម្ពុជា​ តែ​រថយន្ត​ត្រូវ​ជួប​បញ្ហា

បាត់ដំបង ​៖​ រថយន្ត​ថៃ​មួយ​គ្រឿង​បាន​ជួប​នឹង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​បាន​បុក​នឹង​បង្គោល​ភ្លើង ព្រមទាំង​បាន​ខ្ជាក់​ចេញ​មក​សុទ្ធសឹងតែ​ជា​ឈើ​គ្រញូង​ខ្នាត​ធំៗ​ ហើយ​ក្នុង​មួយ​ផ្ទាំង​ៗ​សុទ្ធ​តែ​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​ដើម្បី​សំគាល់​ថា​ជា​របស់​អស់លោក​ណាមួយ​ដែល​ជា​ឈ្មួញ​ឈើ។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ ​​​​​អ្នក​បើកបរ​រថយន្ត​នោះ ​ពុំ​មាន​​រង​របួស​ឡើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ នា​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​៩ ឃុំ​ឆ​ង់​កុំ ស្រុក​វ​ឌ្ឍ​នា​ណាក់​ខន ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ ដោយ​រថយន្ត​បង្ក​បញ្ហា​នោះ​ម៉ាក នីសា​ន់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប្រា​ជីន​បុរី ៦០៥៨។

លោក ចិន្តា ង៉ា​ម​ប៊ុន​ឈួ​យ មេភូមិ​៩ បាន​បញ្ជាក់​ថា នៅពេល​កើតហេតុ​គឺ​លោក​បាន​ឮ​សំឡេង​នៃ​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង ដែល​សំឡេង​នេះ​គឺជា​ស្នូរ​នៃ​ការ​ប៉ះ​រវាង​រថយន្ត​ជាមួយ​នឹង​បង្គោល​ភ្លើង រហូត​ធ្វើ​ឲ្យ​បង្គោល​ភ្លើង​មួយ​ដើម​ត្រូវ​បាន​បាក់។ នៅ​ពេល​ដែល​លោក​ចេញ​មក​មើល ឃើញ​មាន​មនុស្ស​ពីរ​នាក់​បាន​រត់​ចេញពី​រថយន្ត​បង្កហេតុ ឡើង​ទៅ​លើ​រថយន្ត​នីសាន់​មួយ​គ្រឿង​ទៀត ព្រមទាំង​បាន​បើក​គេច​ខ្លួន​បាត់​ចេញពី​ចំណុច​កើតហេតុ។

បន្ទាប់ពី​ទទួល​បាន​នូវ​សេចក្តី​រាយការណ៍​រួចមក ក្រុម​តម្រួត​ថៃ ជាមួយ​នឹង​អង្គភាព​ជំនាញ​មេព្រៃ​ប្រចាំ​តំបន់ ហ៊ួ​យ​ឆាន់ បាន​ចុះ​ទៅកាន់​ទីតាំង​កើតហេតុ​ដោយ​បាន​ត្រួតពិនិត្យ​ឃើញ​ថា​នៅ​ក្នុង​ទ្រុង​រថយន្ត​គឺ​មាន​ដឹក​ឈើ​គ្រញូង​ពេញព្រៀប​ដោយមាន​គ្រប​តង់​ខ្មៅ​ពីលើ​ ដើម្បី​បិទបាំង​ភ្នែក​សមត្ថកិច្ច​ជំនាញ​ផង​ដែរ។

នៅក្នុង​ខណៈនោះ​ដែរ​ក្រុម​ជំនាញ​បាន​បើកទ្វារ​រថយន្ត​គឺ​ឃើញ​ថា ឈើ​គ្រញូង​ត្រូវ​បាន ​គេ​រៀប​ចូល​ដល់​ក្នុង​រថយន្ត​ថែម​ទៀត ​ លុះ​ពេល​រើ​ចេញ​មក​គឺ​មាន​ចំនួន​៣០​ផ្ទាំង ហើយ​ក្នុង​សន្លឹក​នីមួយៗ​សុទ្ធ​តែ​មាន​សរសេរ​ឈ្មោះ​ដង្ខៅ​ឈើ​ជា​ភាសា​ខ្មែរ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សន្និដ្ឋាន​ថា ឈើ​នេះ​ត្រូវបាន​ក្រុម​ឈ្មួញ​ថៃ​ដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ ប៉ាង​ស៊ីដា ក្នុង​ខេត្ត​ស្រះកែវ​ក្នុង​គោលបំណង​ឆ្ពោះ​ឆ្លងដែន​ចូលទៅ​កាន់​ប្រទេស​កម្ពុជា តែ​ជា​អកុសល​រថយន្ត​បាន​ជួប​នឹង​បញ្ហា​ដោយបាន​បែក​កង់​ខាងមុខ​ក៏បាន​រេ​ចង្កូត​ទៅបុក​នឹង​បង្គោល​ភ្លើង​តែម្តង។

បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ​គឺ​សមត្ថកិច្ច​បាន​នាំ​ឈើ​ទាំងនោះ យកទៅ​រក្សាទុក​នៅ​អង្គភាព​មេព្រៃ ណង​ណាំ​សៃ ព្រមទាំង​បាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​តាម​ចាប់​ខ្លួន​អ្នកបើកបរ​រថយន្ត​នេះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕