ហេតុអ្វី​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​របស់​អ្នក​សំខាន់​សម្រាប់​ការ​ចាប់​ផ្ដើម​មុខ​ជំនួញ​?

ហេតុអ្វី​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​របស់​អ្នក​សំខាន់​សម្រាប់​ការ​ចាប់​ផ្ដើម​មុខ​ជំនួញ​?

ជាការពិតណាស់ ទឹកប្រាក់ផ្ទាល់ខ្លួនរបស់អ្នកគឺពិតជាសំខាន់សម្រាប់ជំរុញការចាប់ផ្ដើមនៃការរកស៊ីក៏ដូចជា ការបើកក្រុមហ៊ុនសម្រាប់ខ្លួនឯងឲ្យកាន់តែដើរទៅមុខ។ តើមានមូលហេតុអ្វីខ្លះដែលបង្ហាញថាទឹកប្រាក់ទាំងនោះគឺសំខាន់សម្រាប់មុខជំនួញថ្មីដែលអ្នកមាន?

១) ម្ចាស់ប្រាក់កម្ចីនឹងសង្កេតមើលការខ្ចីប្រាក់របស់អ្នកពីពេលមុន៖ ជាការពិតណាស់ មុននឹងចាប់ផ្ដើមធ្វើការរកស៊ី មុនដំបូងអ្នកត្រូវរកប្រាក់ដើម្បីមកធ្វើជាដើមទុនសិន។ ក្នុងពេលបច្ចុប្បន្ននេះ សហគ្រិនវ័យក្មេងមួយចំនួន តែងស្វែងរកដើមទុនតាមរយៈការខ្ចីប្រាក់ពីធនាគារដែលពួកគេគួរទុកចិត្ត។ ដើម្បីធ្វើការខ្ចីប្រាក់បាន អ្នកត្រូវបង្ហាញពួកគេឲ្យដឹង ពីចំនួនទ្រព្យសម្បត្តិដែលអ្នកមាន ក៏ដូចជាសាកសួរពីដំណើរការនៃការកម្ចីប្រាក់ពីមុនមករបស់អ្នកផងដែរ។

២) អ្នកវិនិយោគទុននឹងតាមដានរបៀបគ្រប់គ្រងនៃការចាយវាយលុយរបស់អ្នក៖ បំណុលផ្ទាល់ខ្លួនដែលអ្នកមាន ក៏ជាផ្នែកមួយរារាំងភាពជោគជ័យនៃការរកស៊ីរបស់អ្នកផងដែរ។ ការមានបំណុលច្រើនបញ្ជាក់ថា អ្នកត្រូវការលុយ ហើយតម្រូវការក្នុងការចាយវាយក៏ច្រើន។ ដូចនេះពួកគេនឹងគិតថាការបណ្ដាក់ទុនជាមួយអ្នកគឺមានតែការខាតបង់ប៉ុណ្ណោះ ហេតុនេះហើយមុននឹងចង់បង្កើតមុខ ជំនួញអ្វីមួយ អ្នកត្រូវប្រាកដឲ្យច្បាស់ថាអ្នកគ្មានបញ្ហាជំពាក់បំណុល ច្រើនពេកនោះទេ៕

ប្រភព៖ bizkhmer

  • ហេតុអ្វី​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​របស់​អ្នក​សំខាន់​សម្រាប់​ការ​ចាប់​ផ្ដើម​មុខ​ជំនួញ​?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:ជីវិតនិងសង្គម
Tags: