អាវុធហត្ថ​ស្រុក​សំរោងទង​កំពុង​ឡោមព័ទ្ធ​ករណី​គាស់​ទូ​កុងតឺន័រ​លួច​ខោអាវ

អាវុធហត្ថ​ស្រុក​សំរោងទង​កំពុង​ឡោមព័ទ្ធ​ករណី​គាស់​ទូ​កុងតឺន័រ​លួច​ខោអាវ

កំពង់ស្ពឺ ​៖​ នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​បង្ក្រាប​ករណី​គាស់​ទូ​កុងតឺន័រ​លួច​យក​ខោអាវ ក្នុង​នោះ​ខោអាវ​មាន​រាប់​រយ​កា​តេ ​សមត្ថកិច្ច​កំពុងតែ​ឡោមព័ទ្ធ។ ចំណែក​រថយន្ត​កុងតឺន័រ ​បាន​បើក​គេច​បាត់​ហើយ ដោយសារ ប្រជាពលរដ្ឋ​រាយការណ៍​យឺត​ពេល។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​ស្រុក​សំរោងទង​ដឹកនាំ​ដោយ​អនុសេនីយ៍ឯក​វិ​ន​ឡេង​ហួរ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​សំរោង​ទង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ឡុង ទិ​ត្យ មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ចុះ​បង្ក្រាប​ផ្ទាល់​ចំពោះ​ករណី​ខាងលើ ​នៅ​ក្នុង​ព្រៃ ត្រង់​ចំណុច​លោកតា​ប្រសព្វ ស្ថិត​ក្នុង​ភូមិ​តាំង​ស្នោ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ក្នុងនោះ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ម៉ាក​ហាន់​ដាយ​មួយ​គ្រឿង​ពណ៌​គ្រាប់​អំពិល​ពាក់​ស្លាក​លេខ​កណ្ដាល 2A-2635។

សេចក្ដីរាយការណ៍​បន្ត​ថា ខោអាវ​ទាំងនោះ ត្រូវ​បាន​គេ​គាស់​ពី​ទូ​កុងតឺន័រ​ហែក​កា​តុង​ចោល រួច​ញាត់​ចូល​កា​តេ​វិញ​ដើម្បី​ដឹក​ចេញ។ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​មានការ​សង្ស័យ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប។ ពេល​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​នោះ​ រថយន្ត​កុងតឺន័រ​បាន​បើក​ចេញ​អស់​ហើយ​សល់​តែ​កម្មករ​កំពុងតែ​ហែក​កា​តុង ហើយ​កម្មករ​ទាំង​នោះ​ក៏​រត់​ចូល​ព្រៃ​បាត់​អស់​ទៀត។ ដូច្នេះ​​ជា​លទ្ធផល​ សមត្ថកិច្ច​បាន​​ឃាត់​រថយន្ត​​១​គ្រឿង ​​​និង​កំពុង​ឡោមព័ទ្ធ​ខោអាវ​ទាំងនោះ​ដើម្បី​រក​មធ្យោបាយ​ដឹក​យក​ទៅ​រក្សាទុក​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ជា​បណ្ដោះអាសន្ន​សិន។

សេចក្ដីរាយការណ៍​ចុងក្រោយ​បញ្ជាក់​ថា តាម​ការពិនិត្យ​ក្នុង​កា​តុង​ខោអាវ ដែល​ក្រុម​ចោរ​ហែក​នោះ ​មាន​ឈ្មោះ​ក្រុមហ៊ុន PUMA CANADA ហើយ​តាម​ការ​រាប់​បណ្ដោះអាសន្ន​របស់​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ឃើញ​ថា មាន​ខោអាវ​ចំនួន​២៧០​កា​តេ ក្នុង​១​កា​តេ​មាន​ខោ​ចំនួន​៣៦​ខោ៕