ឥណ្ឌា​បង្ហាញ​សាច់ដុំ​ផ្នែក​អវកាស បន្ទាប់ពី​បង្ហោះ​ផ្កាយរណប ២០ ព្រម​គ្នា​កាលពី​ថ្ងៃ​ពុធ​

    ​យោងតាម​វេ​ប​សាយ Straitstimes របស់​សិង្ហ​បុរី​បានឱ្យដឹងថា ឥណ្ឌា​បាន​បង្ហោះ​ផ្កាយរណប​ចំនួន ២០ ក្នុងពេល​តែមួយ​កាលពី​ថ្ងៃ​ពុធ រួមទាំង​ផ្កាយរណប Google ដែលមាន​សមត្ថភាព​ថ​ត​វីដេអូ​កម្រិត HD ក្នុងការ​បំបែក​ឯតទគ្គ​កម្ម​មួយ​សម្រាប់​កម្មវិធី​អវកាស​ដែល​បង្កើតឡើង​ក្នុងស្រុក​សុទ្ធសាធ​របស់ខ្លួន​។ 

​    ​ផ្កាយរណប​សរុប​ទាំងអស់​ទម្ងន់ ១.២៨៨ គីឡូក្រាម​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ចេញពី​មជ្ឈមណ្ឌល​អវកាស​ក្នុង​រដ្ឋ Andhra Pradesh ក្នុង​អ្វីដែល​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) ហៅថា "​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​"​។ 

ឥណ្ឌា​បង្ហាញ​សាច់ដុំ​ផ្នែក​អវកាស បន្ទាប់ពី​បង្ហោះ​ផ្កាយរណប ២០ ព្រម​គ្នា​កាលពី​ថ្ងៃ​ពុធ​ឥណ្ឌា​បង្ហាញ​សាច់ដុំ​ផ្នែក​អវកាស បន្ទាប់ពី​បង្ហោះ​ផ្កាយរណប ២០ ព្រម​គ្នា​កាលពី​ថ្ងៃ​ពុធ​

​    ​ផ្កាយរណប​ទាំងនោះ​រួមមាន ផ្កាយរណប ISRO មួយគ្រឿង ផ្កាយរណប​ពីរ​ផលិត​ដោយ​និស្សិត​មកពី​វិទ្យាស្ថាន​បណ្ឌិត្យសភា​ចំនួន ២ និង​ផ្កាយរណប ១៧ មកពី​កាណាដា អាល្លឺម៉ង់ ឥណ្ឌូនេស៊ី និង​សហរដ្ឋអាមេរិក​។ មួយ​ក្នុងចំណោម​នោះ​គឺជា​ផ្កាយរណប​ថតរូប​ភាព​ផលិត​ដោយ​ក្រុមហ៊ុន Terra Bella ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Google​។​

​    ​ការ​បង្ហោះ​ព្រម​គ្នា​នេះ​ជួយ​កាត់បន្ថយ​ការចំណាយ ៣០ ភាគរយ​ទាប​ជាង​ទីភ្នាក់ងារ​អវកាស​របស់​ប្រទេស​ផ្សេង​។​

ឥណ្ឌា​បង្ហាញ​សាច់ដុំ​ផ្នែក​អវកាស បន្ទាប់ពី​បង្ហោះ​ផ្កាយរណប ២០ ព្រម​គ្នា​កាលពី​ថ្ងៃ​ពុធ​ឥណ្ឌា​បង្ហាញ​សាច់ដុំ​ផ្នែក​អវកាស បន្ទាប់ពី​បង្ហោះ​ផ្កាយរណប ២០ ព្រម​គ្នា​កាលពី​ថ្ងៃ​ពុធ​

​    ​ឥណ្ឌា​បាន​បង្កើត​កម្មវិធី​អវកាស​ដោយ​ខ្លួនឯង​អស់​រយៈពេល ៥ ទសវត្សរ៍​មកហើយ ដោយបាន​ក្លាយជា​គូប្រជែង​ដ៏​សំខាន់​ក្នុង​ទីផ្សារ​អវកាស​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នេះ​។ ឥណ្ឌា​បាន​ជួយ​បង្ហោះ​ផ្កាយរណប​ចំនួន ៧៤ ឱ្យ​ប្រទេស​ចំនួន ២០ ដោយ​រកបាន​រាប់លាន​ដុល្លារ​៕ 

ប្រភព៖ Stratetimes