សាកលវិទ្យាល័យ​ឈានមុខ​នៅ​កម្ពុ​ជា​បនែ្ថម​មុខវិជ្ជា​ជំនាញ​ផែ្នក​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​

សាកលវិទ្យាល័យ​ឈានមុខ​នៅ​កម្ពុ​ជា​បនែ្ថម​មុខវិជ្ជា​ជំនាញ​ផែ្នក​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​



ភ្នំពេញ ៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ដែល​ត្រូវបានគេទទួលស្គាល់​ថា ជា​សាកលវិទ្យាល័យ ដែល​ឈានមុខ​គេ​នៅ​កម្ពុជា​នោះ បា​នប​នែ្ថ​ម​មុខវិជ្ជា​ថ្មី​មួយទៀត គឺ​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ម​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​។​

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ AUPP ដែល​ទទួលបាន​នៅ​ថៃ្ងព្រហស្បតិ៍​នេះ​បាន​ឱ្យដឹងថា មុខវិជ្ជា​ជំនាញ​ផែ្នក​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​(Tourism and Hospitality Management) ខ្នាត​ស្តង់ដារ​អន្តរជាតិ​នេះ ត្រូវ​បាន​ពង្រីក​បនែ្ថម​ចាប់ពី​ឆ្នាំ​២០១៦ នេះ​ទៅ​។ សេចក្តីប្រកាស​បនែ្ថម​ថា និស្សិត​ដែល​រៀន​យក​ជំនាញ​ផ្នែក​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នេះ នឹង​ទទួល​បាន​សញ្ញាបត្រ​ពីរ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​របស់ខ្លួន គឺ​សញ្ញាបត្រ​មួយ​ទទួលបាន​ពី AUPP និង​សញ្ញាបត្រ​មួយទៀត​ទទួលបាន​ពី​សាកលវិទ្យាល័យ​ដៃគូរ​នៅ​សហរដ្ឋអាមេរិក គឺ​សាក ល​វិទ្យាល័យ​រដ្ឋ​ហ្វ​ត ហេ (Fort Hays States University) នៅ​រដ្ឋ​កាន់​សាស​។​

មុខវិជ្ជា​ជំនាញ​ផែ្ន​ក​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច គឺជា​មុខវិជ្ជា​ដ៏​ពេញនិយម​មួយ​នៅ​ទូទាំង ពិភពលោក ជាពិសេស​សម្រាប់​បណ្តា​ប្រទេស​ដែលមាន​សក្តានុពល ឬ​កេរ្តិ៍ដំណែល​ទេសចរណ៍​ដូច​ប្រ ទេស​កម្ពុជា​។ ភ្ញៀវទេសចរ​បរទេស ចំនួន​ជិត​ប្រាំ​លាន​នាក់​បានមក​កម្ពុជា​នៅ​ឆ្នាំ​២០១៥ ធ្វើឱ្យ​កម្ពុជា​រក​ចំ ណូ​ល​បាន​ចំនួន​ជាង​បី​ពាន់​លាន​ដុល្លារ ហើយ​កម្ពុជា​រំពឹងថា​នឹងមាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​៧​លាន នាក់ នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា​នៅ​ឆ្នាំ​២០២០​។ ពេលនោះ​ហើយ​ដែល​និស្សិត​រៀន​យក​ជំនាញ​មួយ​នេះ​នឹង ទទួលបាន​ឱកាស​ការងារ​យ៉ាងច្រើន​លើសលប់​។​

ការ​បនែ្ថម​មុខវិជ្ជា​ជំនាញ​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច របស់​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ត្រូវបាន​ធ្វើឡើង​ចំ​ពេល​ដែល​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប បាន​ប្រសិទ្ធ​នាម “​កម្ពុជា​ជាប់​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត លើ​ពិភពលោក​ឆ្នាំ​២០១៦” និង​ការផ្តល់​មេដាយ ដល់​សមេ្តច​តេ​ជោ ហ៊ុន សែន ជា​សមាជិក​កិត្តិយស​របស់​សភា​ទេសចរណ៍​អឺរ៉ុប​៕