បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ចុះជួយ​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​នៃ​សាលាបឋមសិក្សា​របោះ​អង្កាញ់​

បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ចុះជួយ​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​នៃ​សាលាបឋមសិក្សា​របោះ​អង្កាញ់​



ភ្នំពេញ ៖ កាលពី​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០១៦ បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ចុះ ជួយ​ជួសជុល​និង​លាបថ្នាំ​របង​សាលាបឋមសិក្សា​របោះ​អង្កាញ់ ក្រោម​ការដឹកនាំ​របស់​អគ្គនាយក ក្រុមហ៊ុន ស្រា​បៀរ​ថៃ​ហ្គ័​រលោក Roland Bala និង​មានការ​ចូលរួម​ពី តំណាង​ការិយាល័យ​អប់រំ​ខ័​ណ្ឌ ច្បារអំពៅ មេភូមិ​របោះ​អង្កាញ់ លោកនាយក ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​នៃ​សាលាបឋមសិក្សា​របោះ​អង្កាញ់​ជាច្រើនរូប​ទៀត​។​

​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ លោក Roland Bala អគ្គនាយក​ក្រុមហ៊ុន បាន​មានប្រសាសន៍ថា សាលា​រៀន​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ការអប់រំ​ដ៏​ល្អ​នឹង​ផ្តល់​មូលដ្ឋានគ្រឹះ​ដ៏​ល្អ​សំរាប់​អនាគត របស់​សិស្សានុសិស្ស​។ ការទទួលបាន​ការអប់រំ​ដ៏​ល្អ​នេះហើយ ដែល​បានធ្វើ​ឲ្យ​បុគ្គលិក យើងទាំងអស់គ្នា​ទទួល​បាន​ជោគជ័យ​ដូច​បច្ចុប្បន្ន​។

លោក​បាន​រម្លឹក​ផង​ដែរ​ថា កន្លងមក​យើង​បាន​ជួយ​កែលំអរ​សោ​ភ័​ណ្ឌ​ភាព សាលារៀន​នេះ ដោយ​បាន​ជួសជុល និង​លាបថ្នាំ អគារសិក្សា​ចំនួន​ពីរ​ខ្នង បន្ទប់ទឹក និង​អាង​ស្តុក​ទឹក ហើយនឹង កសាង​របង​ព័ទ្ធជុំវិញ និង​ផ្លូវ​ថ្មើរជើង ព្រមទាំង​ផ្តល់​គ្រឿង​បរិក្ខារ សៀវភៅ និង​សម្ភារៈ​សិក្សា​មួយ ចំនួន​ផង​ដែរ​។ យើង​មាន​សេចក្តី​រីករាយ​ដែល​ទទួល​បាន​ព័ត៌មាន​ថា តាមរយៈ​សកម្មភាព​កែលំអរ ទាំងនោះ បាន​ជំរុញ​ទឹកចិត្ត​អាណាព្យាបាល​កាន់​តែ​ច្រើន​ឲ្យ​បញ្ជូន​កូន​ពូក​គាត់​មក​សិក្សា​នៅ សាលារៀន​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​សិស្សានុសិស្ស​ក្នុង​ឆ្នាំ​សិក្សា​២០១៥​​-១៦ បាន​កើន​ឡើ​ន​១៩% បើ ប្រៀបធៀប​នឹង​ឆ្នាំ​សិក្សា​២០១២-១៣ គឺ​មុន​ពេល​ដែល​យើង​បាន​មក​ចុះ​ជួយ​សាលារៀន​នេះ​។ ដោយហេតុ​នេះហើយ​ទើប​យើង​បន្ត​ចុះ​ជួយ​សាលារៀន​នេះ​បន្ថែម​ទៀត តាមរយៈ ការ​ជួស​ជុស​របង និង​លាបថ្នាំ​ជាថ្មី​នា​ថ្ងៃនេះ។ លោក​ក៏បាន​ថ្លែងអំណរគុណ ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំង អស់​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​លាបថ្នាំ​សាលាបឋមសិក្សា​របោះ​អង្កាញ់​នៅ​ថ្ងៃនេះ​ផង​ដែរ​។

លោក​បាន​បន្ថែម​ទៀត​ថា យើង​កំពុង​រៀបចំ​សាងសង់​អគារ​ថ្មី​មួយ​ខ្នង​មាន​ប្រាំ​បន្ទប់ ជំនួស អគារ​ចាស់​បច្ចុប្បន្ន ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ហើយ​អគារ​នេះ​គ្រោង​នឹង​បញ្ចប់​ក្នុងពេល ឆាប់ៗ​ខាងមុខ​។ លោក​សង្ឃឹមថា​អាណាព្យាបាល កាន់​តែច្រើន​នឹង​បញ្ចូល​បុត្រ​ធីតា​មក សាលារៀន ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ទទួល​បាន​អនាគត​កាន់តែ​ប្រសើរ​។

ជាមួយគ្នា​នោះ​ដែរ លោក អ៊ិត ស៊ា​ង​ហន នាយក​ស្តីទី​សាលាបឋមសិក្សា​របោះ​អង្កាញ់ ក៏បាន​ថ្លែង​រៀបរាប់​ពី​ផល​លំបាក​មួយ​ចំនួន ដែល​សាលារៀន​បាន​ជួបប្រទះ​មុន​ពេល​ក្រុម​ហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ចុះ​មក​ជួយ​កសាង​និង​ជួសជុល​របង​ព័ទ្ធជុំវិញ ដូចជា មាន​ក្រុម​ស្ទាវ​ចូល​បរិវេណ សាលារៀន​បំផ្លិចបំផ្លាញ​សម្ភារៈ​និង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នានា ប្រជាជន​មួយ​ចំនួន​ប្រើប្រាស់​បរិវេណ សាលារៀន​ជា​ផ្លូវ​សម្រាប់​ឆ្លងកាត់​ដែល​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សិស្សានុសិស្ស និង​ពិបាក​ក្នុង​ការ គ្រប់​គ្រោង​សិស្ស​ដែល​គេច​វេច​មិន​ចូល​សិក្សា​ជាដើម​។ បញ្ហា​ទាំងនេះ​ក៏បាន​ធ្វើ​ឲ្យ អាណាព្យាបាល មួយចំនួន​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូន​របស់​ពួកគាត់ ហើយ​បានការ​ផ្លាស់ប្តូរ​ទៅ សិក្សា​នៅ សាលារៀន​ផ្សេងទៀត ទោះបី​ជាមាន​ជា​ចម្ងាយ​ឆ្ងាយ​ជាង​នេះ​ក្តី​។

ជា​ចុងក្រោយ​លោក​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​អគ្គនាយក​ក្រុមហ៊ុន ព្រមទាំង​សហការី ទាំងអស់​ដែល​បាន​ចំណាយ​ថវិកា រួម​ទាំង​កម្លាំងកាយ​ចិត្ត ជួយ​ដល់​សាលា​ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បាន​ប្រែក្លាយ​សាលាបឋមសិក្សា​របោះ​អង្កាញ់​ដែល​ធ្លាប់តែ អស់សង្ឃឹម ទៅជា​ទីកន្លែង​ប្រកបដោយ​សោភ័ណភាព បរិស្ថាន​ល្អ និង​សុវត្ថិភាព ដែល​ជំរុញ​ឲ្យ សិស្សានុសិស្ស​ចង់​សិក្សា​រៀន​សូត្រ និង​ទទួល​បាន​លទ្ធផល​សិក្សា​កាន់តែ​ល្អប្រសើរ ។

គួរ​រម្លឹក​ផង​ដែរ ក្រុម​ហ៊ុន​ស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​ចូលរួម​សកម្មភាព​នានា ក្នុង​ការ​អភិវឌ្ឍ​ន៏​សហគមន៍ និង​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​ជាពិសេស​លើ​ការ​ប្រព្រឹត្ត​ខ្លួន​ជា​សហគ្រាស​មួយ​ដែល​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សង្គមជាតិ តាមរយៈ​ពាក្យស្លោក “​យើង​រីកចម្រើន​ជាមួយ សហគមន៍​៕