សាលារៀន​ជំនាន់​ថ្មី សាល​ប្រជុំ ​និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​វត្តមាន​តំណាង​អតីត​សិស្ស​

សាលារៀន​ជំនាន់​ថ្មី សាល​ប្រជុំ ​និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​វត្តមាន​តំណាង​អតីត​សិស្ស​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ ​សាលារៀន​ជំនាន់​ថ្មី សាលប្រជុំ និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រ​ប្រាស់​ជា​ផ្លូវការ​ក្រោម​វត្តមាន លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង លោក ហ៊ុន ម៉ា​ណែ​ត។

នា​ឱកាស​នោះ លោក ហ៊ុន ម៉ា​ណែ​ត​បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការ​បង្កើត​កម្មវិធី​ជួបជុំ​របស់​អតីត​សិស្ស​នោះ​ឡើង​គឺ​ដើម្បី​ប្រមូល​ថវិកា​សាងសង់​ជួសជុល​អគារសិក្សា​ដែល​មាន​សភាព​ទ្រុឌទ្រោម​និង​បំពាក់​បរិក្ខារ​ផ្សេងៗ​ដែល​សាលា​ខ្វះខាត​និង​ម្យ៉ាង​ទៀត ​ជា​ឱកាស​ដើម្បី​ឲ្យ​អតីត​សិស្ស​បាន​ផ្សារភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​រវាង​គ្នា​ និង​គ្នា​ជា​កម្លាំង​សាមគ្គី​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ជួបជុំ​អតីត​សិស្ស​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣​កន្លង​មក​នេះ​ប្រមាណ​ជាង​៥.០០០​នាក់​ដែល​បាន​ចូលរួម​ជា​ថវិកា​ឧបត្ថម្ភ​ក្នុង​ពិធី​ជួបជុំ​នោះ​បាន​ទទួល​ទឹកប្រាក់​សរុប​ចំនួន​២៣២.១៨៧​ដុល្លារ​អាមេរិក​ដើម្បី​ទ្រទ្រង់​សាលារៀន​ដែល​បាន​ធ្លាប់​សិក្សា​រៀនសូត្រ​កន្លងមក​និង​ទៅ​អនាគត​។​

លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ​បាន​មានប្រសាសន៍ថា​គម្រោង​សាលារៀន​ជំនាន់​ថ្មី ​គឺ​កំណែទម្រង់​អប់​រំជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង​១៥​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​បាន​ដាក់​ចេញ​សម្រាប់​អនុវត្ត​ចាប់​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​។ ការអនុវត្ត​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​តាមបែប​អភិបាលកិច្ច​សាលារៀន បរិស្ថាន​សិក្សា ការ​រៀន​និង​បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា តាម​បែប​សិក្សា​គម្រោង​និង​តាម​បែប​គំនិត​រិះរក​ដោយ​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការប្រតិបត្តិ​ជាក់​ស្តែង​ក្នុង​បន្ទប់ពិសោធន៍​ដែល​មុខវិជ្ជា​គណិតវិទ្យា​គឺជា​ជំនាញ​គន្លឹះ​ជា​ឃ្នា​ស់​ជម្រុញ​កម្ពុជា​ឲ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​២០៣០​និង​២០៥០​របស់ខ្លួន​ដូច​មានចែង​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៅ​កម្ពុជា​។

ដោយឡែក លោក អូន ព័ន្ធមុនីរ័ត្ន​បាន​មានប្រសាសន៍ថា ការ​វិវឌ្ឍន៍​ជា​វិជ្ជមាន​ទាំងអស់​នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ តែ​បាន​ស្តែងឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​មិន​ឈប់ឈរ​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​និង​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​លះបង់​កម្លាំង​កាយ​ចិត្ត របស់​លោកគ្រូ​អ្នកគ្រូ​ដែល​បានផ្តល់​នូ​ការអប់រំ ចំណេះដឹង​និង​ក្តី​សង្ឃឹម​ដល់​សិស្ស​មនុ​សិស្ស​គ្រប់​ជំនាន់​ដែល​នេះ​គឺជា​គុណូបការៈ​ដ៏​ថ្លៃថ្លា​និង​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​យើង​ទាំង​អស់​គ្នា។

បន្ទាប់​មកលោក អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន និងលោកហ៊ុន ម៉ា​ណែ​ត ព្រម​ទាំង​ភ្ញៀវកិត្តិយស​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​ជំនាន់​ថ្មី សាលប្រជុំ​និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ចាប់​ពីពេលនេះ​តទៅ​និង​បាន​ពិនិត្យមើល​សាលា​ជំនាន់​ថ្មី សាល​ប្រជុំ បណ្ណាល័យ​និង​សកម្មភាព​ការអនុវត្ត​ជាក់​ស្តែង​របស់​សិស្សានុសិស្ស​ផង​ដែរ​៕សាលារៀន​ជំនាន់​ថ្មី សាល​ប្រជុំ ​និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​វត្តមាន​តំណាង​អតីត​សិស្ស​

សាលារៀន​ជំនាន់​ថ្មី សាល​ប្រជុំ ​និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​វត្តមាន​តំណាង​អតីត​សិស្ស​

សាលារៀន​ជំនាន់​ថ្មី សាល​ប្រជុំ ​និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​វត្តមាន​តំណាង​អតីត​សិស្ស​

សាលារៀន​ជំនាន់​ថ្មី សាល​ប្រជុំ ​និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​វត្តមាន​តំណាង​អតីត​សិស្ស​

សាលារៀន​ជំនាន់​ថ្មី សាល​ប្រជុំ ​និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​វត្តមាន​តំណាង​អតីត​សិស្ស​សាលារៀន​ជំនាន់​ថ្មី សាល​ប្រជុំ ​និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​វត្តមាន​តំណាង​អតីត​សិស្ស​