ជេ​ក ម៉ា ចំណាយ ២៤ លាន​ដុល្លារ ទិញ​ខ្លួន​តារាចម្រៀង វង់ ហ្វា​ង ពីរ​យប់​

6 Videos


ថ្មីៗនេះមហាសេដ្ឋីចិនលោក ជេក ម៉ា (Jack Ma) បានប្រកាសថា លោកនឹងចំណាយលុយជាង ២៤ លានដុល្លារអាមេរិក (១៦០ លានយន់) សម្រាប់ការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងស្រី វង់ ហ្វាង (Faye Wong) រយៈពេល ២ យប់នៅក្នុងក្រុងស៊ាងហៃ ។

P9

យោងតាមប្រភពព័ត៌មាន Apple Daily បានឲ្យដឹងថា ការប្រគំតន្ត្រីរយៈពេលពីរថ្ងៃរបស់កំពូលតារាចម្រៀង វង់ ហ្វាង នេះដែរនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៩ និង ៣០ ខែធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ ។ សម្រាប់កាលវិភាគនៃព្រឹត្តិការប្រគំតន្ត្រីនោះដែរគឺនៅក្នុងថ្ងៃដំបូងដែលត្រូវនឹងថ្ងៃទី ២៩ គឺមានតែវត្តមានរបស់លោក ជេក ម៉ា និង មិត្តភក្តិជិតស្និទ្ធរបស់លោកតែប៉ុណ្ណោះ ពោលគឺជាការប្រគំតន្ត្រីឯកជនពិសេសសម្រាប់លោក ជេក ម៉ា ដោយឡែកសម្រាប់ថ្ងៃបន្ទាប់ទី ៣០ នឹងមានការលក់សំបុត្រចូលរួមទស្សនាដោយមានចំនួន ៨.០០០ កៅអី ។

ជេ​ក ម៉ា ចំណាយ ២៤ លាន​ដុល្លារ ទិញ​ខ្លួន​តារាចម្រៀង វង់ ហ្វា​ង ពីរ​យប់​

គួរបញ្ជាក់ដែរថា សម្រាប់តម្លៃសបុត្រចូលរួមទស្សនាការប្រគំន្ត្រីរបស់កំពូលតារាចម្រៀងវ័យ ៤៦ ឆ្នាំ នាង វង់ ហ្វាង នេះដែរគឺមានតម្លៃពីរប្រភេទ ដោយសំបុត្រ VIP មានតម្លៃរហូតដល់ជាង ២ ពាន់ដុល្លារអាមេរិក ចំណែកសំបុត្រធម្មតាគឺមានតម្លៃជាង ៤៥០ ដុល្លារអាមេរិកក្នុងមួយសំបុត្រ ៕ (ប្រភព៖ ឡូលីប៉ប) កុសល

ជេ​ក ម៉ា ចំណាយ ២៤ លាន​ដុល្លារ ទិញ​ខ្លួន​តារាចម្រៀង វង់ ហ្វា​ង ពីរ​យប់​