ចម្លើយសារភាព​របស់​ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​

6 Videos


ក្រោយពីត្រូវបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនរួចមកជនសង្ស័យចាក់សម្លាប់នារីម្នាក់នៅផ្សារដេប៉ូក៏បានឆ្លើយសារភាពជាហូរហេថា៖រូបគេមានឈ្មោះម៉ី គឹមហេង ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (ផ្នែកគណិតវិទ្យា) និងជានិស្សិតពេទ្យផងដែរព្រមទាំង មានទីលំនៅផ្ទះលេខ៣២Eo, ផ្លូវ១៦២ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក (ជាប់ផ្ទះគ្នាជាមួយនារីដែលស្លាប់) ។ ជនសង្ស័យត្រូវគេដឹងទៀតថា ជានិស្សិតជាប់អាហារូបករណ៍ ដល់ទៅ៤ភាសាឯណោះ ។

P9

ជនសង្ស័យបានសារភាពបន្ថែមទៀតថា៖ ខ្លួនគេពិតជាបានចាក់សម្លាប់នារីរងគ្រោះពិត មែន ព្រោះនារីរូបនោះបានប្រមាថមើលងាយលើរូបគេ ។ មិនតែប៉ុណ្ណោះ គឺនារីនោះតែងតែស្តោះទឹកមាត់ដាក់ខ្លួនរហូត រាល់ពេលដែលដើរជួប មុខគ្នា ។ ហើយក្នុងសកម្មភាពដែលខ្លួនសម្លាប់នារីនោះគឺខ្លួនមានគម្រោងតាំងពីយប់ ម្ល៉េះ លុះព្រឹកឡើងក៏ បានតាមជនរងគ្រោះជាប់ រហូតដល់ខាងលិចផ្សារដេប៉ូ ទើប ចាក់សម្លាប់នារីនោះទៅ។

ចម្លើយសារភាព​របស់​ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​

ជនសង្ស័យដែលបានចាក់សម្លាប់នារីម្នាក់ជាមន្ត្រីយោធានៅខាងលិចផ្សារដេប៉ូនោះ បានឆ្លើយសារភាព នៅត្រឹមវេលាម៉ោង១០ និង៣៦នាទីព្រឹកថ្ងៃទី២៣ មិថុនា ២០១៦ បន្ទាប់ ពីសមត្ថកិច្ចធ្វើការ សាកសួរតាមជំនាញនៅអធិការដ្ឋានខណ្ឌទួលគោករួចមក។ ក្រោយពីមានករណីចាក់សម្លាប់នារីម្នាក់ជាមន្ត្រីយោធាស្លាប់នៅខាងលិចផ្សារដេប៉ូមក កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកការស្រាវជ្រាវជាបន្ទាន់ និងឈានដល់អាចកំណត់មុខសញ្ញាជនដៃដល់បាន កាលពីម៉ោង៣រសៀលថ្ងៃទី២២ មិថុនា ២០១៦ គឺបន្ទាប់ពីឆែកមើលតាមកាមេរ៉ាសុវត្ថិភាពនៅជិតកន្លែងកើតហេតុ ហើយក៏កំណត់ភិនភាគជននោះបាន ផងដែរ ។

ចម្លើយសារភាព​របស់​ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​

នៅលើខ្លួនជនសង្ស័យគេឃើញមានស្លាកស្នាមរបួសលើដៃពេលដែលប្រតាយប្រតប់គ្នា ហើយម៉ូតូជននោះជិះ គឺដូចក្នុងកាមេរ៉ាសុវត្ថិភាពចាប់រូបភាពបាននៅ ពេលដែលជនសង្ស័យ ធ្វើសកម្មភាពចាក់សម្លាប់នារីនោះ គួររំលឹកថានាវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ស្ថិតនៅ ផ្លូវ លេខ ២១៩ កែង១៦៥ក្នុង សង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោកមានកើតករណីអំពើឃាតកម្មដ៏ សាហាវ ឃោរឃៅព្រៃផ្សៃមួយទៅលើស្ត្រីម្នាក់ដែលកំពុងដើរតាមផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗ។ស្ត្រីរងគ្រោះមានឈ្មោះ លី ដាវី អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ៣២បេ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូ ទី១ ខណ្ឌទួលគោក៕ ដេវីត

ចម្លើយសារភាព​របស់​ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​
ចម្លើយសារភាព​របស់​ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​
ចម្លើយសារភាព​របស់​ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​
ចម្លើយសារភាព​របស់​ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​
ចម្លើយសារភាព​របស់​ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​
ចម្លើយសារភាព​របស់​ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត