នី មុ​ល្លីកា រក្សា​សម្រស់​ត្រៀម​មក​ស្រុក​ខ្មែរ​ថត​រឿង​

6 Videos


ក្រោយពីមានកូនអតីតតារាសម្តែង នី មុល្លីកា នៅតែមានសម្រស់ស្រស់ស្អាតគួរឱ្យខ្នក់ខ្នាញ់ ។ ថ្មីៗនេះមានគេបង្ហើបឱ្យដឹងថា សព្វថ្ងៃនេះអ្នកនាង នី មុល្លីកា ព្យាយាមថែរក្សាសម្រស់ ជាពិសេសរូបរាងឱ្យតូចស្រឡូនដូចមុន ។ បើមានឱកាសនាងនឹងត្រឡប់មកថតរឿងម្តងទៀត ។

នី មុ​ល្លីកា រក្សា​សម្រស់​ត្រៀម​មក​ស្រុក​ខ្មែរ​ថត​រឿង​

P9

បើទោះបី នី មុល្លីកា បានបន្សាត់ខ្លួនចេញពីវិស័យសិល្បៈអស់រយៈពេលច្រើនឆ្នាំមកហើយក្តី តែមហាជនជា ច្រើននៅតែស្រលាញ់ និង គាំទ្ររូបនាង និង ចង់ឱ្យនាងត្រលប់មកថតរឿងដូចមុនថែមទៀតផង ប៉ុន្តែគួរឱ្យស្តាយពេលនេះ នី មុល្លីកា មានកូនទៅហើយ ។

នី មុ​ល្លីកា រក្សា​សម្រស់​ត្រៀម​មក​ស្រុក​ខ្មែរ​ថត​រឿង​

ថ្មីៗនេះមានគេបង្ហើបឱ្យដឹងថា នី មុល្លីកា នៅតែស្រលាញ់សិល្បៈ បើអាចទៅរួចថ្ងៃណាមួយនាងនឹងត្រឡប់មកសម្តែងម្តងទៀត ប៉ុន្តែយ៉ាងណាគេមិនទាន់ប្រាកដថា ស្វាមី និង ក្រុមគ្រួសារយល់ព្រម ឬ យ៉ាងណានោះទេ ។ ណាមួយពេលនេះ នី មុល្លីកា ក្លាយជាម្តាយគេទៅហើយ ហើយបើពិនិត្យតាមរូបថតគេសង្កេតឃើញតួឯកស្រីនៅក្នុងរឿង«កុមារីវ័យ ២៥ ឆ្នាំ» រូបនេះ នៅតែស្រស់ស្អាតមិនប្រែប្រួលនោះទេ ។

នី មុ​ល្លីកា រក្សា​សម្រស់​ត្រៀម​មក​ស្រុក​ខ្មែរ​ថត​រឿង​

គេជឿជាក់ថា ក្រោយពេលកូនធំ នី មុល្លីកា នឹងដើរតាមគន្លងតារាសម្តែង សារាយ សក្ខណា ដែលបានត្រឡប់មកថតរឿងក្រោយមានកូន ។ គេចាំបានថា កាលពីប៉ុន្មានឆ្នាំមុននេះ នី មុល្លីកា ក៏បានមកថតរឿង «កុមារីវ័យ ២៥ ឆ្នាំ» វគ្គពីរ រួមជាមួយ សារាយ សក្ខណា ដែរ ។

នី មុ​ល្លីកា រក្សា​សម្រស់​ត្រៀម​មក​ស្រុក​ខ្មែរ​ថត​រឿង​

នី មុល្លីកា ត្រូវបានគេចាត់ទុកថាជាតារាសម្តែងស្រីដែលមានសំណាង ក្រោយពីរៀបការមិនទាន់បានប៉ុន្មានផង នាងបានចាកចេញទៅរស់នៅជាមួយស្វាមីនៅឯសហរដ្ឋអាមេរិក ។ ពេលនេះគ្រួសារតូចរបស់នាងកាន់តែកក់ក្តៅក្រោយពីនាងបានសម្រាលកូនប្រុសម្នាក់ដែលមានមុខមាត់ស្រស់ស្អាត មានឈ្មោះ Zachary ដែលមានវ័យប្រមាណទើបតែបីខែប៉ុណ្ណោះ ។

នី មុ​ល្លីកា រក្សា​សម្រស់​ត្រៀម​មក​ស្រុក​ខ្មែរ​ថត​រឿង​

ក្រៅពីបំពេញតួនាទីជាមេផ្ទះ និង ម្តាយដ៏ល្អម្នាក់ នី មុល្លីកា ក៏កំពុងតែបន្តការសិក្សាផងដែរ ៕

                                                                                             ចេនី

នី មុ​ល្លីកា រក្សា​សម្រស់​ត្រៀម​មក​ស្រុក​ខ្មែរ​ថត​រឿង​