ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​៣ ដាក់​ដើម្បី​អភិរក្ស និង​ហ្វឹកហាត់​ក្នុង​ជួរ​កងទ័ព​ក្រោយ​ចុះ MOU និពន្ធដោយ : សឿន វណ្ណឌេត       June-23-2016, 8:19 pm         218

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​៣ ដាក់​ដើម្បី​អភិរក្ស និង​ហ្វឹកហាត់​ក្នុង​ជួរ​កងទ័ព​ក្រោយ​ចុះ MOU​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​៣​រួមមាន គុន​ល្បុក្កតោ យុទ្ធ​ក្រម​ខម និង​ក្បាច់​ប្រដាល់សេរី​ខ្មែរ ត្រូវបាន​ដាក់បញ្ចូល ដើម្បី​អភិរក្ស និង​ហ្វឹកហាត់​នៅក្នុង​ជួរ​កងទ័ព​ជា​ស្ថាពរ ក្រោយពី​លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ចុះ​អនុស្សារណៈ​យោគយល់ (MOU) ជាមួយ​ប្រធាន​សហព័ន្ធ​ក្បាច់គុន​ទាំង​៣ កាលពី​ម្សិលមិញ នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ ក្នុង​ពិធី​ចុះ​អនុស្សារណៈ​នោះដែរ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់​។ 

​ក្បាច់គុន​ល្បុក្កតោ យុទ្ធ​ក្រម​ខម និង​ក្បាច់​ប្រដាល់សេរី​ខ្មែរ ត្រូវបានធ្វើ​ការអភិរក្ស​យ៉ាង​ល្អ​នៅក្នុង​ជួរ​កងទ័ព​ស្ថាពរ បន្ទាប់ពី​មានការ​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​ស្តីពី​ការ​ចងក្រង​ក្បាច់គុន និង​បណ្តុះបណ្តាល​នៅក្នុង​ជួរ​កងយោធពល​ខេរ​ភូមិន្ទ​រវាង​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពជើងគោក ជាមួយ​ប្រធាន​សហព័ន្ធ​ក្បាច់គុន​ទាំង​៣​កាលពី​ម្សិលមិញ នៅ​ទីស្នាក់ការ NOCC​។​

​ថ្លែង​នៅក្នុង​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​នោះដែរ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ បាន​បញ្ជាក់ថា ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​ស្តីពី​ការ​ចងក្រង​ច្បា​ច់​គុន និង​បណ្តុះបណ្តាល​នៅក្នុង​ជូរ​កងយោធពល​ខេរ​ភូមិន្ទ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ក្បាច់គុន​បុរាណ​ទាំង​៣​ប្រភេទ​ក្លាយជា​ក្បាច់គុន​របស់​កងយោធពល​ខេរ​ភូមិន្ទ និង​ដើម្បី​ចូលរួមចំណែក​ជួយ​អភិរក្ស និង​ថែរក្សា​ក្បាច់គុន​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​នេះ​។
ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​៣ ដាក់​ដើម្បី​អភិរក្ស និង​ហ្វឹកហាត់​ក្នុង​ជួរ​កងទ័ព​ក្រោយ​ចុះ MOU និពន្ធដោយ : សឿន វណ្ណឌេត       June-23-2016,  8:19 pm         218

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​គោលបំណង​នៃ​ការចុះ​អនុស្សារណៈ​នេះ​មាន​ពីរ ទី​១​ដើម្បី​កសាង​ក្បាច់គុន​របស់​កងយោធពល​ខេមរៈភូមិន្ទ ដើម្បី​ឲ្យ​ក្លាយជា​ក្បាច់គុន​មួយ​របស់​កងទ័ព ទី​២​គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​កេរដំណែល​របស់​ដូនតា​យើង ព្រោះ​ក្បាច់គុន​ល្បុក្កតោ យុទ្ធ​ក្រម​ខម និង​ក្បាច់គុន​ប្រដាល់សេរី​ខ្មែរ មាន​ដើមកំណើត​ដ៏​យូរលង់​ណាស់​មកហើយ​»​។

​ទោះបីជា​កងយោធពល​ខេរ​ភូមិន្ទ​មាន​ក្បាច់គុន​របស់​រួចមកហើយ​ក្តី ក៏ប៉ុន្តែ​ក្បាច់គុន​ទាំងនោះ​វា​មិនបាន​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​នោះទេ​។ លោក​អគ្គ​មេបញ្ជាការរង​កងយោធពល​ខេរ​ភូមិន្ទ​បាន​បន្ថែមថា​៖«​កងយោធពល​ខេរ​ភូមិន្ទ​របស់​យើង គឺមាន​ក្បាច់គុន​របស់ខ្លួន​រួចមកហើយ ប៉ុន្តែ​ក្បាច់គុន​នោះ​យើង​មិនបាន​ដកស្រង់​ចេញពី​អ្វី​នោះទេ អញ្ចឹង​ដើម្បី​ឲ្យ​មាន​ក្បាច់គុន​ជា​លក្ខណ​អត្តសញ្ញាណ​ជាតិ យើង​ត្រូវ​សិក្សា​ពី​ក្បាច់គុន​ដូនតា​យើង​ទាំង​៣ ដើម្បី​បញ្ចូល​ទៅក្នុង​កងយោធពល​ខេមរភូមិន្ទ​»​។

​ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានចាត់ទុក​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​នេះ​ថា វា​ជា​ប្រវត្តិសាស្ត្រ និង​ជា​សក្ខីភាព​នៃ​ការកសាង​សមត្ថភាព​ឲ្យ​មានការ​រីកចម្រើន​ចំពោះ​ក្រសួងការពារជាតិ ជាពិសេស​វា​ជាការ​ជំរុញ​ឲ្យ​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​៣ ដែល​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។

​តាងនាម​ឲ្យ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា លោក ថោង ខុន បាន​គាំទ្រ និង​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ចំពោះ​កិច្ច​សហ​ប្រ​តិ្ត​ការណ៍​ដ៏​មានតម្លៃ ដែល​តំណាង​ឲ្យ​អាយុជីវិត​របស់​ជាតិ​កម្ពុ​ជាមួយនេះ​។ ហើយ​លោក​បាន​ប្តេជ្ញា​និង​ចូលរួម​សហការ​ជាមួយ​សហព័ន្ធ​នៃ​ក្បាច់បុរាណ​ខ្មែរ​ទាំង​៣ ក្នុង​ការកសាង និង​រក្សា​កិច្ចសហប្រតិបត្តិការ​ណ៍​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​ពិតប្រាកដ​។​
ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​៣ ដាក់​ដើម្បី​អភិរក្ស និង​ហ្វឹកហាត់​ក្នុង​ជួរ​កងទ័ព​ក្រោយ​ចុះ MOU និពន្ធដោយ : សឿន វណ្ណឌេត       June-23-2016,  8:19 pm         218

​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ​បាន​បញ្ចា​ក់ថា​៖«​ខ្ញុំ​យល់ឃើញថា យន្តការ​ថ្ងៃនេះ គឺជា​ការផ្សារភ្ជាប់រ​វា​ង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ ពីព្រោះ​មហាជន និង​ប្រជាជន​ជា​ហាត់​ក្បាច់គុន​ជាតិ​នេះ ហើយ​បាន​ផ្ទេរ​ឲ្យ​កងយោធពល​ខេរ​ភូមិន្ទ និង​ធ្វើការ​រួមគ្នា​បំពេ​ញក​ត្ត​ព្វ​កិច្ច​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​សង្គម​ទស្សន​ក្បាច់គុន​ជាតិខ្មែរ​តែមួយ​ឲ្យ​ស្ថិតនៅក្នុង​ព្រលឹង​ជាតិខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំងមូល ជាពិសេស​ជួយ​ឲ្យ​ដូង​ព្រលឹង​នៃ​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​ឲ្យ​ស្ថិតក្នុង​ដួងព្រលឹង​របស់​កម្ពុជា​គ្រប់ៗ​គ្នា​»​។

​ក្រោយពី​ចុះ​អនុស្សារណៈ​នៃ​ការយោកយល់​ស្តីពី​ការ​ចងក្រង និង​បណ្តុះបណ្តាល​ក្នុង​កងយោធពល​ខេ​រម​ភូមិន្ទ​រួច នឹងដាក់​ក្បាច់​ទាំងនេះ​នឹងត្រូវ​ដាក់បញ្ចូល​នៅក្នុង​ផែនការ​ហ្វឹកហ្វឺន​កងយោធពល​ខេរ​ភូមិន្ទ​នីមួយៗ​នៅ​កម្ពុជា  ចំណែក​ក្បាច់​ដែល​ហ្វឹក​ហ្វឹ​ន​សព្វថ្ងៃ​មិនមាន​ការដកចេញ​នោះទេ​។

​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពជើងគោក​បានបញ្ជាក់​ថា​៖«​ក្បាច់គុន​នេះ​នឹងដាក់​បញ្ចូល​ទៅក្នុង​ផែនការ​ហ្វឹកហ្វឺន​ក្នុង​អង្គភាព​នីមួយៗ នេះ​ជា​ផែនការ​អនុវត្តន៍​រប​ស់​យើង ប៉ុន្តែ​ក្បាច់គុន​នេះ​មិនបាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ថា​មិន​ឲ្យ​ក្បាច់គុន​ផ្សេងៗ​ទៀត​នោះទេ​»​។​

​គួរ​បញ្ជាក់ថា ក្រោយពី​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់ និង​បាន​ចងក្រង​នូវ​ឯកសារ​រួចរាល់ ក្បាច់គុន​ទាំង​៣​នេះ​នឹងដាក់​ឲ្យ​ហ្វឹកហាត់​នៅតាម​អង្គភាព​ដែល​ចំណុះ​ឲ្យ​កងយោធពល​ខេរ​ភូមិន្ទ​នៃ​ក្រសួងការពារជាតិ ព្រមទាំង​សាលា​បណ្តុះបណ្តាល​នាយ​ទា​ហ៊ាន​។ ការបញ្ចូល​ឲ្យ​ហ្វឹកហាត់​នេះ​នឹង​អនុវត្តន៍​នៅក្នុង​ឆ្នាំ​២០១៧ ខាងមុខនេះ​៕