មេដឹកនាំ​ផ្តាច់ការ​ហ្គី​ណេ​អេ​កា្វ​ទ័​រតែង​តាំង​កូន​ជា​អនុ​ប្រធានាធិបតី​ដើម្បី​ផ្តុំ​អំណាច​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-23-2016, 7:39 pm         2291

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេដឹកនាំ​ផ្តាច់ការ​ហ្គី​ណេ​អេ​កា្វ​ទ័​រតែង​តាំង​កូន​ជា​អនុ​ប្រធានាធិបតី​ដើម្បី​ផ្តុំ​អំណាច​​ប្រធានាធិបតី​ហ្គី​ណេ អេក្វាទ័រ ដែល​កាន់តំណែង​យូរ​ជាងគេ​លើ​លោក Teodoro Obiang Nguema បានសម្រេច​ជ្រើសរើស​កូនប្រុស​របស់ខ្លួន​ឲ្យ​ធ្វើជា​អនុ​ប្រធានាធិបតី​ដើម្បី​ងាយស្រួល​ពង្រឹង​អំណាច​។​តាំងពី​កាន់អំណាច ៣៧ ឆ្នាំ​មកនេះ លោក Teodoro Obiang មិនដែល​បាន​សំឡេងគាំទ្រ​តិចជាង​៩៧​ភាគរយ​រាល់​ការបោះឆ្នោត តែ​ឆ្នាំនេះ​លោក​បាន​សំឡេង​ត្រឹម​៩៣​ភាគរយ​ប៉ុណ្ណោះ​។​

​ក្រោយ​ឈ្នះឆ្នោត​អាណត្តិ​ទី ៦ ដោយមាន​សំឡេងគាំទ្រ​ត្រឹមតែ ៩៣,៧ តិចជាង​រាល់ដង លោក​ប្រធានាធិបតី Teodoro Obiang Nguema បានសម្រេច​តែងតាំង​កូនប្រុស​ខ្លួន Teodorín Nguema Obiang Mangue ឲ្យ​កាន់តំណែង​ជា​អនុ​ប្រធានាធិបតី​តែម្តង​។

​បើតាម​សារព័ត៌មាន Africa Review តាំងពី​ឡើងកាន់​អំណាច​មក លោក Teodoro Obiang ឈ្នះ​បាន​សំឡេងគាំទ្រ​មិនតិចជាង​៩៧ ភាគរយ​ឡើយ​រាល់​ការបោះឆ្នោត​។ ប៉ុន្តែ​ឆ្នាំនេះ​លោក​បានទទួល​សំឡេងគាំទ្រ​ត្រឹម​ជាង​៩៣​ភាគរយ​ប៉ុណ្ណោះ​។ ដែល​ការថយចុះ​នៃ​សំឡេងគាំទ្រ​នេះ​ជា​ក្តីបារម្ភ​មួយ​សម្រាប់​ក្រុមគ្រួសារ​មេដឹកនាំ​ផ្តាច់ការ​ខាងលើនេះ​។​

​យោងតាម​សារព័ត៌មាន Washington Post ការតែងតាំង​កូនប្រុស​ខ្លួន​ជា​អនុ​ប្រធានាធិបតី​នោះ ជា​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច​របស់ខ្លួន​នៅពេលដែល​ប្រជាប្រិយភាព​របស់លោក​ធ្លាក់ចុះ​។​

​លោក Teodoro Obiang ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា​ជា​ជន​ផ្តាច់ការ​ម្នាក់​ប្រចាំ​ទ្វីបអាហ្វ្រិក ហើយ​ជា​មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ផុត​លេខ​លើ​លោក​។ រហូតមកដល់​បច្ចុប្បន្ន​លោក កាន់អំណាច​អស់​ប្រហែល ៣៧​ឆ្នាំ​ហើយ​។

​ប្រធានាធិបតី Teodoro Obiang បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ ១៩៧៩ ដោយ​ធ្វើ​រដ្ឋប្រហារ​ដោយមាន​ហិង្សា​មួយ​ទម្លាក់​ប្រធានាធិបតី​ដែលជា​ឪពុកមា​របស់លោក​ផ្ទាល់​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្រោយ​កាន់កាប់​អំណាច​ហើយ​ជន​ផ្តាច់ការ​មួយ​នេះ​បាន​កាត់ទោស​ប្រហារជីវិត​ឪពុកមា​របស់ខ្លួន​ទៀត​។ ចាប់តាំងពី​ពេលនេះ​មក​លោក Teodoro Obiang ចាប់ផ្តើម​ប្រមូលផ្តុំ​អំណាច​ហើយ​ពង្រឹង​ការ​គ្របគ្រង​លើ​ឧស្សាហកម្ម​របស់​រដ្ឋ ហើយ​លោក​ក៏​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ​ដោយ​កិបកេង​លុយ​ពន្ធ​ដើម្បី​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ថែមទៀត​ផង​។​

​កូនប្រុស​ដែល​ខ្លាច​ជា​អនុ​ប្រធានាធិបតី​នេះ​វិញ ក៏មាន​រឿងអាស្រូវ​មិនតិច​ដែរ​។ ក្នុង​ឆ្នាំ ២០១៤ អាជ្ញាធរ​អាមេរិក​បាន​បង្ខំ​ឲ្យ Teodorín បោះបង់​ទ្រព្យសម្បត្តិ​នៅ​កាលី​ហ្វ​រ​នីញ៉ា ផ្ទះ​មានតម្លៃ ៣០​លាន​ដុល្លារ​អាមេរិក រថយន្ត Ferrari មួយ យន្តហោះ​ផ្ទាល់ខ្លួន​មួយ និង​សម្ភារៈ​ជាច្រើន​ផ្សេងទៀត​ដែលមាន​តម្លៃ​ច្រើនជាង ១​លាន​ដុល្លារ ព្រោះ​ទ្រព្យសម្បត្តិ​ទាំងអស់នេះ​ត្រូវបាន​ទិញ​ដោយ​លុយ​ដែល​លាក់​នៅ​បរទេស​។ កាលនោះ បើតាម​ក្រសួងយុត្តិធម៌​អាមេរិក Teodorín មាន​ប្រាក់បៀវត្ស​ផ្លួ​វ​ការ​តិចជាង ១​សែន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​និយាយ​ពី​ទ្រព្យសម្បត្តិ​ជារួម​វិញ​មាន​តិច​បំផុត ៣០០​លាន​ដុល្លារ​ឯណោះ​៕