កូរ៉េខាងត្បូង ត្រៀម​ប្រជុំ​មេបញ្ជាការ​កងទ័ព​រក​វិធានការ​ទប់ទល់​កូរ៉េខាងជើង និពន្ធដោយ : ទេព អ៊ីវិសាល       June-23-2016, 8:39 pm         297

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងត្បូង ត្រៀម​ប្រជុំ​មេបញ្ជាការ​កងទ័ព​រក​វិធានការ​ទប់ទល់​កូរ៉េខាងជើង​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​គំរាមកំហែង​ដល់​សន្តិសុខ​ឧបទ្វីប​កូរ៉េ និង​បាន​បំពាន​ទៅនឹង​បម្រាប​របស់​អង្គការសហប្រជាជាតិ​ជាថ្មី​។ ឆ្លើយតប​សកម្មភាព​នេះ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ត្រៀម​បើក​កិច្ចប្រជុំ​ពិសេស​មួយ​ដើម្បី​ពិភាក្សា​ជាមួយនឹង​មេកង​ទ័ព​ក្នុងការ​ស្វែងរក​វិធានការ​ទប់ទល់​សកម្ម​ភាព​ដ៏​គឃ្លើន​នោះ​។

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក ហាន មិន​គូ រួម​ជាមួយនឹង​មេបញ្ជាការ​កំពូលៗ​នៃ​កងទ័ព​មួយរយ​នាក់​ផ្សេងទៀត នឹង​បើក​កិច្ចប្រជុំ​ពិសេស​មួយ ដើម្បី​ពិភាក្សា​ពី​វិធានការ​ឆ្លើយតប​ទៅនឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​២៣ ខែមិថុនា​នេះ​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​២២​ខែមិថុនា ម្សិលមិញ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​របស់ខ្លួន​ចំនួន​ពីរ​គ្រាប់ នៅ​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​។ តែ​មី​ស៊ី​ល​មួយ ក្នុងចំណោម​មី​ស៊ី​ល​ទាំងពីរ​ដែល​បាញ់​សាកល្បង​នោះ មិនបាន​ជោគជ័យ​នោះទេ​។​

​តាម​ការអះអាង​របស់​អ្នកជំនាញ​មួយចំនួន មី​ស៊ី​ល​ទាំងពីរ ដែល​បាន​បាញ់​សាកល្បង​នោះ គឺ​ប្រភេទ​មី​ស៊ី​ល​ចម្ងាយ​មធ្យម Musudan ដែលមាន​សមត្ថភាព​ខ្លាំង និង​អាច​បាញ់​ដល់ទី​តាំង​មូលដ្ឋាន​អាមេរិក នៅ​កោះ​ហ្គា​ម​។​

​ក្រោយ​នៃ​ការបាញ់​ភ្លាមៗ​នោះ ទាំង​កូរ៉េខាងត្បូង និង​ជប៉ុន បាន​ប្រតិកម្ម​ជាខ្លាំង​។ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​និយាយថា ការសាកល្បង​នេះ គឺ​បំពាន​នឹង​សម្រេច​របស់​អង្គការ​ស​ប្រជាជាតិ​។ ចំណែកឯ​នៅ​ជប៉ុន​វិញ នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បញ្ជាក់ថា មិនអាច​អត់ធ្មត់​នឹង​បញ្ហា​នេះ​បានទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​បច្ចេកទេស​យោធា ឧបទ្វីប​កូរ៉េ គឺ​ស្ថិតនៅក្នុង​ស្ថានភាព​សង្គ្រាម​នៅឡើយ​នោះទេ​។ កូរ៉េខាងជើង តែងតែ​បង្អួត​សមត្ថភាព​ការពារ​របស់ខ្លួន​តាម​រយៈ​ការបាញ់​សាកល្បង​គ្រាប់បែក និង​មី​ស៊ី​ល​។

​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក ហាន មិន​គូ ក៏​ធា្ល​ប់​បាន​សារភាពថា​សមត្ថភាព​ស្វ័យការពារ​របស់​កូរ៉េខាងត្បូង​មិនអាច​តទល់​ជាមួយនឹង​អាវុធ​របស់​កូរ៉េខាងជើង​ឡើយ​។ ហើយ លោក បញ្ជាក់ថា មានតែ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក THAAD នោះទេ​ដែល​អាច​ទប់ទល់​បាន​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០២ ខែមីនា កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ដើមឆ្នាំ​ឆ្នាំ​២០១៦​នេះ​។ ទោះបីជា​ទណ្ឌកម្ម​នោះ មើលឃើញថា ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​កូរ៉េខាងជើង ហាក់ដូចជា​មិនមាន​ថមថយ​សកម្មភាព​អ្វី​ឡើយ​៕