សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ថ្នាំ​កសិកម្ម​ សង្ស័យ​លក់​រំលោភ​កម្ម​សិទ្ធ​បញ្ញា​

6 Videos


សមត្ថកិច្ចចម្រុះ មានមន្ត្រីកសិកម្មខេត្តនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៦ នេះ បានសហការជាមួយមន្ត្រីនាយកដ្ឋាននីតិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ដឹកនាំដោយលោក អ៊ិត ភុំ ប្រធានការិយាល័យវិវាទនាយកដ្ឋាននីតិកម្ម និង មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្ត ចុះត្រួតពិនិត្យថ្នាំកសិកម្ម ។

P9

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ថ្នាំ​កសិកម្ម​ សង្ស័យ​លក់​រំលោភ​កម្ម​សិទ្ធ​បញ្ញា​

យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ទ្រើឌីងសង្ស័យថា មានផ្ទះមួយកន្លែងដាក់លក់ថ្នាំកសិកម្ម ដែលម្ចាស់ផ្ទះមានឈ្មោះ ចាន់ សេងឡាយ ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ សូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ( ថ្នាំកសិកម្មរំលោភកម្មសិទ្ធបញ្ញា ) ។

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ថ្នាំ​កសិកម្ម​ សង្ស័យ​លក់​រំលោភ​កម្ម​សិទ្ធ​បញ្ញា​

លោក អ៊ិត ភុំ បាននិយាយថា ក្រោយពេលសមត្ថកិច្ចចម្រុះចុះធ្វើការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់រួចមក ពុំបានរកឃើញថ្នាំកសិកម្មដាក់លក់ដែលមានរំលោភកម្មសិទ្ធបញ្ញានោះទេ គ្រាន់តែមានម៉ាកយីហោដូចគ្នា និង ម៉ាកយីហោប្រហាក់ប្រហែលគ្នារវាងក្រុមហ៊ុន លឹម ប៊ុនហេង ត្រេឌិងខូអិលធីឌី និង ក្រុមហ៊ុនទ្រើឌីង ។ ថ្នាំកសិកម្មដែលដាក់លក់ដូចគ្នា ការវិចខ្ចប់ស្រដៀងគ្នា ជាពិសេសបញ្ជីការលេខដូចគ្នា និង ឱ្យម្ចាស់ទីតាំងផ្អាកលក់បណ្តោះអាសន្នសិន រង់ចាំយកថ្នាំកសិកម្មនោះទៅពិនិត្យនៅក្រសួងកសិកម្មសិន និងដឹកលទ្ធផលយ៉ាងណានោះ ទើបឲ្យម្ចាស់ផ្ទះដាក់លក់ដូចដើមវិញ ។

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ថ្នាំ​កសិកម្ម​ សង្ស័យ​លក់​រំលោភ​កម្ម​សិទ្ធ​បញ្ញា​

បើតាមកាអះអាងរបស់ម្ចាស់ផ្ទះដាក់លក់ថ្នាំកសិកម្មនោះ បានប្រាប់ក្រុមអ្នកយកព័ត៌មានឲ្យដឹងថា ថ្នាំប្រភេទកសិកម្មដាក់ស្រែនេះ មានឈ្មោះប៊ិ អាប់៤៨ របស់ក្រុមហ៊ុនប៊ិអាប់នៅប្រទេសចិន ក្រុមហ៊ុនបានមកធ្វើការទំនាក់ទំនងជាមួយម្ចាស់ផ្ទះ ឈ្មោះ ចាន់ សេងឡាយ ជាយូរខែមកហើយ រួចបានចុះមកត្រួតពិនិត្យតាំងដាក់លក់ និង ប្រភេទដីរបស់ប្រជាកសិករច្បាស់លាស់ជាមុនសិន ទើបឲ្យកម្មសិទ្ធ និង ហ៊ានដាក់តាំងលក់ ។

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ថ្នាំ​កសិកម្ម​ សង្ស័យ​លក់​រំលោភ​កម្ម​សិទ្ធ​បញ្ញា​

ការដាក់លក់នេះ ទើបបានប្រហែល ៣ ខែតែប៉ុណ្ណោះ ស្រាប់តែថ្ងៃទី ២២ ខែមិថុឆ្នាំ ២០១៦នេះ មានក្រុមហ៊ុនផ្សេងបានសង្ស័យថា រំលោភកម្មសិទ្ធបញ្ញាទៅវិញ ហើយម្ចាស់ផ្ទះបានធ្វើការសំណូមពរដល់សមត្ថកិច្ចចម្រុះដែលបានចុះមកធ្វើការឆែកឆេរផ្ទះអ្នកណាមួយនោះ សូមឲ្យមានលិខិតស្នាមឲ្យបានត្រឹមត្រូវផង ៕

                                                សុថាត់

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ថ្នាំ​កសិកម្ម​ សង្ស័យ​លក់​រំលោភ​កម្ម​សិទ្ធ​បញ្ញា​

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ថ្នាំ​កសិកម្ម​ សង្ស័យ​លក់​រំលោភ​កម្ម​សិទ្ធ​បញ្ញា​

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ថ្នាំ​កសិកម្ម​ សង្ស័យ​លក់​រំលោភ​កម្ម​សិទ្ធ​បញ្ញា​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត