អ្នក​ជួញដូរ​គ្រឿងញៀន​ស្រី​ប្រុស​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

អ្នក​ជួញដូរ​គ្រឿងញៀន​ស្រី​ប្រុស​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​



សៀមរាប ៖ នៅ​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ​បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ជួញ​ដូរ​ និង​ សម្រួល​ឲ្យ​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នូវ​ចំណុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​ ក្រុង-សៀមរាប ខេត្តសៀមរាប ហើយ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់​ក្នុងនោះ​ស្រី​ម្នាក់​ និង​ ដកហូត​បាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹក កក ចំនួន​០១​កញ្ចប់ ព្រមទាំង​ឧបករណ៍​ប្រើប្រាស់ ​ថ្នាំញៀន​មួយ​ចំនួន ហើយ​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សួរនាំ។

លោក​វរ​សេនី​យ៍​ទោ​អ៊ុំ ​សា​អាត ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បន្ត​ឈ្មោះ​ជនសង្ស័យ​ទាំង​៧​នាក់​ ក្នុង​ករណី​គ្រឿងញៀន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្ត​បន្ទាប់​រួមមាន ១​ឈ្មោះ ប៉ាន់ ពិ​សិ​ដ្ធ​ ភេទប្រុស កើត​នូវ​ឆ្នាំ​១៩៨៦ មុខរបរ​គ្មាន រស់​នូវ​ភូមិ ចុង​កៅស៊ូ​
​សង្កាត់ ស្លក្រាម​ក្រុង​សៀមរាប ឃាត់ខ្លួន ម៉ោង​២២​និង​០០​នាទី​ក្នុង​ថ្ងៃ​ទី​២១​ខែមិថុនា ២០១៦ ពី​បទ​
ជួញដូរ​២ ឈ្មោះ ជូត សុខ​ហៀ​ង​ភេទ ប្រុស កើត​នូវ​ឆ្នាំ ១៩៨៩ មុខរបរ​ជាង​ប៉ះ​កង់ រស់​ភូមិ​ដក​ពោ​ធ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ឃាត់ខ្លួន ម៉ោង​២២​និង​១០​នាទី​ក្នុង​ថ្ងៃ​ទី​២១ ខែមិថុនា ២០១៦ ពី​បទ ចាត់ចែង​៣ ឈ្មោះ សុខ​ស្រី​នាង​ភេទ ស្រី​កើត​នូវ​ឆ្នាំ​១៩៩៥ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ឃាត់ខ្លួន ម៉ោង​២១​និង​៤០​នាទី​ក្នុង​ថ្ងៃទី​២១​ខែមិថុនា ២០១៦ ពីបទ ប្រើប្រាស់ អ្នក​ទាំង​៤​ឈ្មោះ​ភ្លេច សម្បត្តិ ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩៤ ​មុខរបរ​កម្មករ​មាន​ទី​លំនូវ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន ម៉ោង​០០​និង​៥០​នាទី​ក្នុង​ថ្ងៃ​ទី​២២ ​ខែមិថុនា ឆ្នាំ២០១៦ ពី​បទ​ចាត់ចែង​៥​ឈ្មោះ ហួរ ​សៀង​ហៃ​ ភេទប្រុស កើត​នូវ​ឆ្នាំ​១៩៩៦​ មុខរបរ​គ្មាន​រស់​នូវ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​ជ្រាវ​ក្រុង​សៀមរាប ឃាត់ខ្លួន​នូវ​វេលា​ម៉ោង ២២​និង​៣០​នាទី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ពី​បទ​ប្រើប្រាស់​៦​ឈ្មោះ ហ៊ុយ​ ធី​ទ្បុ​ង ​ភេទប្រុស កើត​នូវ​ឆ្នាំ​១៩៩៦​មុខរបរ​លក់ដូរ រស់​នូវ​ភូមិជ្រាវ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប ឃាត់ខ្លួន​នូវវេលា​ម៉ោង ០០​និង​១០​នាទី​ថ្ងៃ​ទី​២១​ខែមិថុនា ឆ្នាំ២០១៦ ពី​បទ​ចាត់ចែង​៧​ឈ្មោះ វ៉ា​យ ​ហុង ភេទប្រុស កើត​នូវ​ឆ្នាំ​១៩៩៦ ​មុខរបរ​កម្មករ​សំណង់ រស់នូវ​ភូមិ​ក្រ សាំង​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប ឃាត់ខ្លួន​នូវវេលា​ម៉ោង ០២​និង​១០​នាទី​ថ្ងៃ​ទី​២១​ខែមិថុនា ឆ្នាំ​២០១៦ ពីបទ​ចាត់ចែង។

លោក​វរសេនីយ៍​ទោ អ៊ុ​សា​អាត នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជក់​
ឲ្យ​ដឹង​ថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​៧​នាក់​នោះ ហើយ សមត្ថកិច្ច​យើង​បាន​ធ្វើ​ការ​ឆែកឆេរ រក​ឃើញ ថ្នាំញៀន​ប្រភេទ​ម្សៅ មេ​តំ​ហ្វេ​តា​មឺ​ន ហៅ​ម៉ា​ទឹកកក​ ចំនួន​២០១​កញ្ចប់​តូច ស្មើ​និង ០.៣​ក្រាម ឧបករណ៍​ប្រើប្រាស់​ និង ​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ធំ និង​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦៕

អ្នក​ជួញដូរ​គ្រឿងញៀន​ស្រី​ប្រុស​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ អ្នក​ជួញដូរ​គ្រឿងញៀន​ស្រី​ប្រុស​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​