បើក​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​កៀរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​មនុស្ស៣នាក់​រង​របួស​ធ្ងន់

បើក​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​កៀរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​មនុស្ស៣នាក់​រង​របួស​ធ្ងន់



ពោធិ៍សាត់​ ៖ បុរស​២នាក់​បើក​ម៉ូតូ​លឿន​មិនប្រយ័ត្ន​ ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាលឲ្យ​ដួល​ច្រងាប់ច្រងិល​រងរបួស​មនុស្ស​៣នាក់ សល់​តែ​ដង្ហើមចង្រិត។

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦​ លើ​ផ្លូវ​ជាតិ​លេខ​០៥​ ស្ថិត​ក្នុង​ភូមិ​ខ្សាច់​ល្អិត ឃុំ​អន្សា​ចំបក់​ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ពាក់​ម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់​1G-4821 អ្នកបើកបរ​ឈ្មោះ​ឡាយ ឡោ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ និងម្នាក់ទៀត​ដែលជាអ្នកជិះពីក្រោយមាន​ឈ្មោះ ឡូត​ ឡុ​ច អាយុ​១៤​ឆ្នាំ ភេទ​ប្រុស​ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​អា​រ៉ង​ព្រូ​ច ​ឃុំ​កើតហេតុ​ខាងលើ​។

សាក្សី​បាន​បន្ត​ថា ​ម៉ូតូ​បង្ក​ហេតុ​ខាង​លើ ធ្វើដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​០៥​ បើក​យ៉ាង​លឿន​ជា​របៀប​ក្មេង​ទំនើង​ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច។ តែ​ពេល​បើក​ទៅដល់​ចំណុច​កើតហេតុ​ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៤០​និង​១៤១​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខាងលើ​ ក៏​បាន​វាក់អឺ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ប្រភេទ​Yamaha ITAUPUS.SL ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​បុរស​ម្នាក់​មាន​ឈ្មោះ យាង ខឿន អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​ថ្គោល​តូច​ ឃុំ​កើតហេតុ​ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច។

សាក្សី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយពេល​កើតហេតុ​នគរបាល​ប៉ុ​ស្តិ៍​មូលដ្ឋាន​ ឃុំ​អ​ន្សា​ចំបក់ បាន​បញ្ជូន​ជនរងគ្រោះ​ទាំង​បី​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខេត្តពោធិ៍សាត់។ ចំណែក​ម៉ូតូ​ទាំង២គ្រឿងត្រូវ​បាន​នគរបាល​វាស់វែង​រួចរាល់​យក​វត្ថុ​តាង​ទៅ​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​ប៉ុ​ស្តិ៍​រង់ចាំ​ដោះស្រាយ៕

បើក​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​កៀរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​មនុស្ស៣នាក់​រង​របួស​ធ្ងន់ បើក​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​កៀរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​មនុស្ស៣នាក់​រង​របួស​ធ្ងន់ បើក​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​កៀរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​មនុស្ស៣នាក់​រង​របួស​ធ្ងន់