មួន ម៉ា​រ៉ា បង្ហាញ​ជំហរ​គាំទ្រ ថែ​ល ថៃ

6 Videos


តារាចម្រៀងស្រករមុនលោក មួន ម៉ារ៉ា បានបង្ហាញនូវជំហរគាំទ្រដល់បេក្ខជនជ័យ លាភីលេខ ១ នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ គឺលោក ថែល ថៃ ។

P9

លោក មួន ម៉ារ៉ា គឺជាអ្នកចម្រៀងដែលធ្លាប់មានឈ្មោះបោះសម្លេងផងដែរកាលពី មុននេះ ជាពិសេសគេបានស្គាល់តារាចម្រៀងរូបនេះច្បាស់តាមរយៈបទចម្រៀងរបស់ លោកដែលមានចំណងជើងថា «អូនទៅភ្នំពេញ» និងបទ «ឡង់សេ ឡេសង់» ជាដើម ហើយថ្មីៗនេះលោកបានបង្ហាញអំពីជំហរផ្ទាល់ខ្លូននៅក្នុងហ្វេសប៊ុកដោយបានគាំទ្រម្ចាស់ ជ័យលាភីលេខ ១ The Voice Cambodia 2 ដោយលោកបានសរសេរថា «Support number1 of the voice Cambodia Tell Thai» ។

មួន ម៉ា​រ៉ា បង្ហាញ​ជំហរ​គាំទ្រ ថែ​ល ថៃ

បេក្ខជនជ័យលាភី ថែល ថៃ គឺជាអ្នកចម្រៀងថ្មីមួយរូបដែលត្រូវបានជ្រើសរើស ចេញពីកម្មវិធី The Voice Cambodia រដូវកាលទី ២ កាលពីរាត្រីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៦ កន្លងមក ។ ថែល ថៃ គឺជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា ដែលបានប្រឹង ប្រែងអភិវឌ្ឍន៍សម្លេងរបស់ខ្លូនរហូតទទួលបាននូវជ័យជំនះដ៏ត្រចះត្រចង់ ។ បច្ចុប្បន្នតារា ចម្រៀងថ្មីរូបនេះកំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍បន្តិចម្តងៗពីអ្នកគាំទ្ររបស់ខ្លូន ៕ យ៉ានុ

មួន ម៉ា​រ៉ា បង្ហាញ​ជំហរ​គាំទ្រ ថែ​ល ថៃ
មួន ម៉ា​រ៉ា បង្ហាញ​ជំហរ​គាំទ្រ ថែ​ល ថៃ
មួន ម៉ា​រ៉ា បង្ហាញ​ជំហរ​គាំទ្រ ថែ​ល ថៃ
មួន ម៉ា​រ៉ា បង្ហាញ​ជំហរ​គាំទ្រ ថែ​ល ថៃ
មួន ម៉ា​រ៉ា បង្ហាញ​ជំហរ​គាំទ្រ ថែ​ល ថៃ
មួន ម៉ា​រ៉ា បង្ហាញ​ជំហរ​គាំទ្រ ថែ​ល ថៃ
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត