រដ្ឋាភិបាល​មាន​គម្រោង​សង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅ​ជិត​រាជធានី​ភ្នំពេញ​

6 Videos


កម្ពុជាមានគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយបានប្រកាសសម្រេចរក្សាតំបន់សន្តិសុខ និង សុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានវិវាទឱ្យស្ថិតក្នុងស្ថានភាពដដែលសិន ដោយពុំមានការពង្រីកព្រលានយន្តហោះនោះទេ ។

P9

រដ្ឋាភិបាល​មាន​គម្រោង​សង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅ​ជិត​រាជធានី​ភ្នំពេញ​

ការប្រកាសនេះធ្វើឡើងនៅសាលាខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី ២១ ខែ មិថុនាឆ្នាំ ២០១៦ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និង ជាប្រធានគណៈកម្មការអន្តរក្រសួង ក្រោយពីពលរដ្ឋប្រមាណជា ៦០០ គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន ៥ ក្បែររបងព្រលានយន្តហោះបាននាំគ្នាតវ៉ា និង ដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធអស់រយៈពេលជិត ៤ ឆ្នាំ ដើម្បីឱ្យជួយរកដំណោះស្រាយលើផលប៉ះពាល់ផ្ទះសម្បែង និង មុខរបរពួកគាត់ ដោយសារគម្រោងពង្រីកព្រលានយន្តហោះនោះ ។

រដ្ឋាភិបាល​មាន​គម្រោង​សង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅ​ជិត​រាជធានី​ភ្នំពេញ​

បើតាម ឯកឧត្តម យឹម ណុលឡា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្នមិនអាចពង្រីកបានទេ ដោយសារទីតាំងមានភាពតូចចង្អៀត និង ប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ។ លោកថា រាជរដ្ឋាភិបាលនឹងសាងសង់ព្រលានយន្តហោះថ្មីមួយទៀត ដែលមានចម្ងាយប្រមាណ ពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយសង់ស្របតាមស្តង់ដាអាកាសចរណ៍អន្តរជាតិ ។ ប៉ុន្តែលោកពុំបានបញ្ជាក់ពីទីតាំងដែលត្រូវសាងសង់ព្រលានយន្តហោះថ្មីនោះឲ្យបានជាក់លាក់នៅឡើយទេ ៕

                                                                                            សុថាត់

រដ្ឋាភិបាល​មាន​គម្រោង​សង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅ​ជិត​រាជធានី​ភ្នំពេញ​

រដ្ឋាភិបាល​មាន​គម្រោង​សង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅ​ជិត​រាជធានី​ភ្នំពេញ​

រដ្ឋាភិបាល​មាន​គម្រោង​សង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅ​ជិត​រាជធានី​ភ្នំពេញ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត