ឃាត់ខ្លួន​នារី​ម្នាក់ ពី​បទ​ចែកចាយ​គ្រឿងញៀន

ខេត្តព្រះវិហារ ៖ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត សមត្ថកិច្ច​កង​រាជ​អាវុធ​ខេត្តព្រះវិហារ ប្រចាំ​ស្រុក​ជាំ​ក្សាន្ត បាន​ឃាត់ខ្លួន​នារី​ម្នាក់​ពី​បទ​ចែកចាយ​គ្រឿងញៀន ។ តាម​ការ​បំភ្លឺ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​ដែល​ជា​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​នេះ មានឈ្មោះ ឃឿ​ន យ៉ា​រី អាយុ​២០​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល បន្ទប់​លេខ​៥ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​សាលាដំបូង​ខេត្ត តាម​នីតិវិធី ៕