វ៉េវ​អ៊ី​ ព្រលះ​ជាមួយ​ឌ្រី​ម​សង់​ បញ្ច្រាស​ទិស​ពេញ​ទំហឹង​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់

វ៉េវ​អ៊ី​ ព្រលះ​ជាមួយ​ឌ្រី​ម​សង់​ បញ្ច្រាស​ទិស​ពេញ​ទំហឹង​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់



ព្រៃវែង ៖ យុវជន​វ័យ​ក្មេង​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នឹង​កន្លែង​កើត​ហេតុ​ និង២នាក់​ទៀត​ រង​របួស​ធ្ងន់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​រវាង​ម៉ូតូ​ហុងដារ​ឌ្រី​ម​សង់​C125​ បុក​ជាមួយនឹង​ម៉ូតូវ៉េវ​អ៊ី​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​បាន​កើ​ត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ខ្សាយ ​ឃុំ​ព្រែក​ខ្សាយ​(​ក​) ​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​វេលា​ម៉ោង​១៧​និង​៥០​នាទី​។

ពាក់​ព័ន្ធ​ករណី​ខាង​លើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ពាមរ​ក៍ បាន​ឲ្យ​អ្នកយក​ព័ត៌មាន​យើង​ដឹង​ថា ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត​បង់ជីវិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាង​លើ​មានឈ្មោះ​រដ្ឋា​ ដា​រ៉ា​រតនៈ ​ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ពាម​កោះ ​ឃុំ​នឹង​ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​បាន​ជិះ​ម៉ូតូ​ម៉ា​កវ៉េវ​អ៊ី ​ព​ណ៌ស​ពាក់​ស្លាក​លេខ​1CQ-6566​ដោយមាន​អ្នក​រួម​ដំណើរ​ឈ្មោះ​កុយ ឌី​ភេទ​ប្រុស​អាយុ​២៥ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​រង​របួស​ធ្ងន់​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ពេល​ដែល​មកដល់​ចំណុច​កើ​ត​ហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ហុងដា​ឌ្រី​ម​សង់​C125​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ ព្រៃ​វែង​1E-5107​ បើកបរ​ដោយ​ឈ្មោះ​វិ​ន សំណាង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ​ជា​ជនជាតិ​វៀតណាម​រស់នៅ​ភូមិ​បាទី​ឃុំ​នឹង​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​រងរបួស​ធ្ងន់​។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​។​ចំណែក​ឯ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ភាគី​ទាំង​សង្ខាង​គឺ​មិនបាន​ពាក់មួក​សុវត្ថិភាព​នោះទេ​។ ម៉ូតូ​ទាំង​ពីរ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍​រង់ចាំ​ដោះស្រាយ​តាម​ នីតិវិធី៕

វ៉េវ​អ៊ី​ ព្រលះ​ជាមួយ​ឌ្រី​ម​សង់​ បញ្ច្រាស​ទិស​ពេញ​ទំហឹង​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់ វ៉េវ​អ៊ី​ ព្រលះ​ជាមួយ​ឌ្រី​ម​សង់​ បញ្ច្រាស​ទិស​ពេញ​ទំហឹង​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់