បារាំង​ពង្រឹង​សន្តិសុខ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ Euro ២០១៦

PARIS - នាយក​រដ្ឋមន្ត្រី​បារាំង Manuel  Valls បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា រដ្ឋសភា បាន​អនុញ្ញាត​រដ្ឋាភិបាល​បារាំង​បង្កើន​សន្តិសុខ​ក្រោយ​ពី​មានការ​វាយប្រហារ​ភេរវកម្ម​ក្នុង​រដ្ឋធានី ​Paris​។

​Valls​បាន​ប្រាប់​វិទ្យុ France Info​ថា ប្រទេស​បារាំង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ Euro ២០១៦ ពី​ថ្ងៃ​ទី​១០​ខែមិថុនា​ដល់​១០​ខែកក្កដា​។

​ការ​ពង្រឹង​សន្តិសុខ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​វាយប្រហារ​របស់​ក្រុម Jihad​នៅ​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ដែល​បាន​សំលាប់​មនុស្ស​១៣០​នាក់ និង មនុស្ស​រាប់រយ​នាក់​ទៀត​បាន​របួស​ក្នុង​រដ្ឋធានី​បារាំង​៕