វាយប្រហារ​ក្រុង​ព្រុ​ច​សែ​ល បុរស​ម្នាក់​ចាប់​បាន​ទទួលស្គាល់​ថា រូបគេ​ជា​ជន​ពាក់មួក​ថត​ដោយ​កាមេរ៉ា​ត្រួតពិនិត្យ

ក្រោយ​ការ​ចាប់ខ្លួន​បុរស​ឈ្មោះ MOHAMED ABRINI និង​មនុស្ស​៥​នាក់​ទៀត​នៅ​ក្រុង​ព្រុ​ច​សែ​ល អាជ្ញាធរ​បែ​ល​ហ្ស៊ិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ មេ​សា ពី​ការ​ចោទប្រកាន់​ប្រឆាំង​មនុស្ស​៤​នាក់ ក្នុង​ចំណោម​អ្នក​ទាំងនេះ​ពី​បទ​ចូលរួម​ក្នុង​សកម្មភាព​របស់​ក្រុម​ភេរវកម្ម​មួយ ព្រមទាំង​ពី​បទ​មនុស្សឃាត​ភេរវកម្ម ។

បុរស​ឈ្មោះ MOHAMED ABRINI ទទួល​សារភាព ហើយ​ទទួលស្គាល់​ថា រូបគេ​ពិតជា​បុរស​ពាក់មួក​ថត​ឃើញ​ដោយ​កាមេរ៉ា​ត្រួតពិនិត្យ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល​ដែល​រង​ការ​វាយប្រហារ ។ ក្រោយ​ការ​ចាប់ខ្លួន​ជន​ទាំងនេះ ព្រមទាំង​ការ​ចោទប្រកាន់​ពួក​គេ​ជនសង្ស័យ​សំខាន់​ទាំងអស់​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​នៅ SAINT-DENIS និង​នៅ​ក្រុង​ព្រុ​ច​សែ​ល​ត្រូវ​ស្លាប់ ឬ​ត្រូវ​បញ្ជូន​មក​តុលាការ ។

បុរស​ឈ្មោះ MOHAMED ABRINI  ជា​មនុស្ស​តាម​រក​ចាប់ខ្លួន​បំផុត​នៅ​អឺរ៉ុប ចាប់តាំងពី​ការ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ មីនា នូវ​អ្នក​រួមគំនិត​សំខាន់​របស់​គេ គឺ​បុរស​ឈ្មោះ SALAM ABDESLAM បាន​ទទួល​សារភាព​ថា រូបគេ​ពិតជា​មនុស្ស​ទី​៣ ដែល​មាន​វត្តមាន​ក្នុង​ឱកាស​នៃ​ការ​វាយប្រហារ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល ។ យោង​តាម​អយ្យការ​សហព័ន្ធ​បែ​ល​ហ្ស៊ិ​កថា ជន​នោះ​និយាយ​ទៀត​ថា គេ​បាន​គ្រវាត់​អាវ​ចោល​ក្នុង​ធុងសំរាម​មួយ​រួច​លក់​មួក​គេ​ចោល ។ បុរស​ជនជាតិ​បែ​ល​ហ្ស៊ិ​ក​-​ម៉ា​រ៉ុ​ក អាយុ​៣១​ឆ្នាំ​រូប​នេះ ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​ទី​១១​ចូលរួម​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​។ រូបគេ​សង្ស័យ​ថា ធ្វើ​ដំណើរ​២​លើក​រវាង​ក្រុង​ព្រុ​ច​សែ​ល និង​ក្រុងប៉ារីស​ជាមួយ​បងប្អូន​ត្រកូល ABDESLAM ក្នុង​បណ្តា​ថ្ងៃមុន​ការ​វាយប្រហារ ៕