ទម្លាក់​គ្រាប់បែក​លើ​ផ្សារ​2​នៅ​ខេត្ត​អីុ​ដ​លី​ប​ស៊ី​រី​ស្លាប់​ជន​ស៊ី​វិល​44​នាក់

អ្នក​ទទួលខុសត្រូវ​សំខាន់​ៗ​របស់​ពួក​ប្រឆាំង​ស៊ិ​រី​ចាប់ផ្តើម​ចាកចេញ​ពី​ទីក្រុង​ហ្សឺ​ណែវ​ដោយ​ពួក​គេ​យល់​ថា មិន​អាច​ទទួលយក​បានការ​បន្ត​ការ​ចរចា​សន្តិភាព​ជាមួយ​របប​ក្រុង​ដា​ម៉ាស់ ដែល​ពួក​គេ​ចោទប្រកាន់​ថា សម្លាប់​រង្គាល​ជន​ស៊ី​វិល ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា ជន​ស៊ី​វិល​យ៉ាងតិច​៤៤​នាក់​បាន​ត្រូវ​សា្ល​ប់​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ដោយសារ​ការ​វាយប្រហារ​ប្រហែលជា​ដោយ​កង​យន្តហោះ​ស៊ី​រី​លើ​ផ្សារ​២​ក្នុង​ខេត្ត​អីុដ​លី​ប​ភាគ​ពាយ័ព្យ​ប្រទេស​ត្រួតត្រា ដោយ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី ដែល​ផាត់​ចេញពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដូច​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ ។

ក្នុង​សេចក្តី​ប្រកាស​មួយ ពួក​ប្រឆាំង​ស៊ី​រី​ដែល​ចូលរួម​ក្នុង​ការ​ចរចា​អះអាង​ថា ការ​វាយប្រហារ​សំដៅលើ​ផ្សារ​មាន​ជន​ស៊ី​វិល​ច្រើន​កុះករ​តំណាង​ឱ្យ​ការ​បង្កើន​សង្គ្រាម​ប្រកបដោយ​គ្រោះថ្នាក់ ។

អ្នក​ទទួលខុសត្រូវ​សំខាន់​ៗ​របស់​ពួក​ប្រឆាំង​ស៊ី​រី​ចាប់ផ្តើម​ចាកចេញ​ពី​ទីក្រុង​ហ្សឺ​ណែវ នៅ​សល់​តែ​ក្រុមបច្ចេកទេស​មួយ​ប៉ុណ្ណោះ ។

ប្រមុខ​ការទូត​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ បាន​រិះគន់​ឥរិយាបថ​មានពុត​ត្បុត​របស់​ក្រុមប្រឆាំង​ស៊ី​រី​ដោយ​យល់​ថា ការ​ចរចា​ពុំ​បាន​ផ្អាក​ឡើយ ទោះបី​មានការ​ចាកចេញ​របស់​បណ្តា​តំណាង​ពួក​ប្រឆាំង​ក្តី ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​សម​ភាគី​បារាំង លោក JEAN MARC AYRAULT លោក​ឡាវ​រ៉ូ​វ និយាយ​ថា នៅ​លើ​ឆាក​អន្តរជាតិ​មាន​ពួក​អ្នក​ដែល​ស្រមៃ​ចង់​ផ្តួលរំលំ​របប​ក្រុង​ដា​ម៉ាស់​ដោយ​កម្លាំង​ដែល​ពួក​នេះ​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង ក្នុង​នោះ​រួម​ទាំង​បំផ្លាញ​ការ​ចរចា​ក្រុង​ហ្សឺ​ណែវ​ផង ។ ខ្ញុំ​យល់​ថា សហរដ្ឋ​អា​មេ​រិ​ក​ក៏​ដូច​ជា​បារាំង​ដែរ ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ប៉ុនប៉ង​ទាំងនោះ ។

ការ​ផ្នែក​ការទូត​អា​មេ​រិ​ក​យល់​ថា ការ​ចរចា​សន្តិភាព​អន្តរ​ស៊ី​រី​ពុំ​បាន​ស្លាប់​ឡើយ ដោយ​លើក​ឡើង​ពី​ការ​ចុះ​ថយ​៧០% នៃ​អំពើ​ហិង្សា​នៅ​ស៊ី​រី ទោះបី​មានការ​រាំង​ខ្ទប់​ការ​ចរចា​ក្រុង​ហ្សឺ​ណែវ និង​ការ​សម្លាប់​រង្គាល​ក្នុង​ផ្សារ​ទាំង​២​នេះ​ដែល ជា​ស្នាដៃ​នៃ​របប​ក្រុង​ដា​ម៉ាស់​ក្តី ៕