បុរស​ម្នាក់​ត្រូវគេ​ស​ង្យ័​យ​ថា បាញ់សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើង AK

6 Videos


នៅវេលាម៉ោងជិត ១០ ព្រឹកទីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦ គេបានប្រទះ ឃើញបុរសម្នាក់ ដែលត្រូវគេសង្ស័យថាបានបាញ់សម្លាប់ខ្លួនឯងដោយកាំភ្លើង AK47 ស្វ័យបត់ ត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដែលបានបាត់ខ្លួនកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦ កន្លងមកនេះ ។

P9

សាកសពត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោងជិត ១០ ព្រឹកទីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចលើភ្នំសំពៅ ផ្លូវចូលអាស្រំគីរីរម្យ ក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបា ណន់ ខេត្តបាត់ដំបង ។

បុរស​ម្នាក់​ត្រូវគេ​ស​ង្យ័​យ​ថា បាញ់សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើង AK

ក្រោមការពិនិត្យ និង ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបាន បាញ់ខ្លួនឯង ១ គ្រាប់ត្រូវត្រង់ដើមទ្រូងផ្នែកខាងឆ្វេង ហើយនៅជាប់នឹងខ្លួន សមត្ថកិច្ចរកឃើញកូន លិខិតតូចមួយមានខ្លឹមសារថា «សុំទោសបងប្រុស បងស្រី និង ប្អូនស្រី ប្អូនសូមលាអ្នកទាំងអស់គ្នា ហើយ សុំជាតិក្រោយកុំឱ្យខ្ញុំឈឺច្រើនដូចជាតិនេះទៀត ចំពោះសាកសពខ្ញុំធ្វើបុណ្យនៅក្នុងវត្ត បានហើយ មិនចាំបាច់យកទៅផ្ទះទេ» ។ នៅក្នុងលិខិតដដែលក៏មានសសេរលេខទូរសព្ទ័របស់ប្រពន្ធនៅឯស្រុកចំនួន ២ ខ្សែផងដែរ ដែលទំនងជាទុកសម្រាប់ឱ្យគេទំនាក់ទំនងស្វែងរកបងប្អូន និង សាច់ញ្ញាតិ ។

បុរស​ម្នាក់​ត្រូវគេ​ស​ង្យ័​យ​ថា បាញ់សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើង AK

សាកសពនោះមានឈ្មោះ ឆាន់ ចាំង ភេទប្រុស អាយុ ៤៣ ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាស្រុក កែវសីមា ខេត្តមណ្ឌលគីរី និង រថយន្ត ១ គ្រឿងផងដែរ ដែលជនរងគ្រោះបានជិះមកចតទុកចោល លើខ្នងភ្នំ មុខច្រកចូលផ្លូវអាស្រំគីរីរម្យ ភ្នំសំពៅ គឺរថយន្តម៉ាកកាម៉ារីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២-០៩២៨ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើសំណុំឯកសារទៅតាមផ្លូវច្បាប់ និង ធ្វើការស្រាវជ្រាវ ទាក់ទងទៅសាច់ញាត្តិតាមរយៈលេខទូរស័ព្ទដែលសាកសពបានសរសេរដាក់ក្រដាស់ ព្រមទាំងពាក្យផ្តាំផ្ញើរចុងក្រោយរបស់សាកសពផងដែរ ៕

                                                                                          សុថាត់

បុរស​ម្នាក់​ត្រូវគេ​ស​ង្យ័​យ​ថា បាញ់សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើង AK