មិន​បានដឹង​គួរឱ្យ​ស្តាយ​! អត្ថប្រយោជន៍​សុខភាព​របស់​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣

    ​តើ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជា​អ្វី​?
​    ​- អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ គឺជា​អាស៊ីត​ដែល​រាងកាយ​យើង​ត្រូវការ​សម្រាប់​ប្រសិទ្ធភាព​មុខងារ​ប្រចាំថ្ងៃ​។ អាស៊ីត​នេះ​មាន​បី​ប្រភេទ​គឺ​៖
​    ​១. DHA (Deoxyribonucleic acid)
​    ​២. EPA (Eicosapentaenoic acid)
​    ​៣. ALA (Alpha-linolenic acid)

​    ​ការសិក្សា​បង្ហាញថា ចំនួន​ដ៏​ច្រើន​លើស​លុបនៃ​អាស៊ីត​ខ្លាញ់ DHA និង EPA អាច​រកបាន​នៅក្នុង​ត្រី​រស់នៅ​ទឹក​ត្រជាក់​ឬក៏​ត្រី​ដូចជា​ត្រី​សា​ម៉ុង ត្រី​ស្បៃ​កា និង​ត្រី​ធូ​ណា​។​

​    ​អាស៊ីត​ខ្លាញ់ ALA អាច​រកបាន​នៅក្នុង​ផ្លៃ Hazel (​សំបក​វា​ក្រហមព្រឿងៗ​និង​សាច់​ប៉ុន​គ្រាប់​សណ្តែកដី​) និង​ប្រេង​បន្លែ​។ ចំណុច​សំខាន់​ដែល​ត្រូវ​ដឹង​នោះ​គឺ​ខ្លួន​របស់​យើង​បំ​លែង​អាស៊ីត ALA ទៅជា​អាស៊ីត DHA និង EPA​។​

​    ​ការសិក្សា​ជាច្រើន​នា​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​បាន​បង្ហាញថា អាស៊ីត​អូ​មេ​ហ្គា ៣ ជួយ​ជំរុញ​ដល់​សុខភាព​បេះដូង​យ៉ាងច្រើន​និង​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ទាក់ទង​បេះដូង​។ ការសិក្សា​ក៏បាន​បង្ហាញ​ទៀត​ដែរ​ថា បុរស​ដែលមាន​កម្រិត​អូ​មេ​ហ្គា ៣ នៅក្នុង​ឈាម​ទាប​បំផុត​មាន ៨១ ភាគរយ​ដែល​អាច​កើត​ជំងឺ​បេះដូង​។​

​    ​* អាស៊ីត​អូ​មេ​ហ្គា ៣ ជួយ​ដំណើរការ​បេះដូង​ដូចជា​៖
​    ​- បន្ថយ​កម្រិត​ទ្រី​គ្លី​សេរី​
​    ​- បន្ថយ​កម្រិត​សម្ពាធ​ឈាម​ខ្ពស់​
​    ​- កាត់បន្ថយ​ជំងឺ​បេះដូង​
​    ​អាស៊ីត​អូ​មេ​ហ្គា ៣ ក៏មាន​អត្ថប្រយោជន៍​ដល់​រាងកាយ​ដូចជា ជួយ​រលាក​សន្លាក់​និង​ការឈឺចាប់​នៅក្នុង​វដ្ដ​រដូវ ហើយ​វា​ក៏មាន​សារៈសំខាន់​ដល់​មនុស្ស​ដែល​ពុក​ឆ្អឹង​ផងដែរ​។​

​    ​* ជួយ​ដល់​ការ​សម្រក​ទម្ងន់​៖
​    ​អាស៊ីត​អូ​មេ​ហ្គា ៣ មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​ទូទៅ​នោះទេ ប៉ុន្តែ​វា​អាច​ជំរុញ​ដល់​ការ​តម​អាហារ​និង​ការហាត់​ប្រាណ​សម្រក​ទម្ងន់​។ ការសិក្សា​បានបង្ហាញ​ថា មនុស្ស​ដែល​កំពុង​ព្យាយាម​សម្រក​ទម្ងន់​ជាមួយ​ការហាត់​ប្រាណ​និង​ការ​តម​អាហារ ពួកគេ​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​កូ​ឡេ​ស្តេ​រ៉ុល​ប្រសិនបើ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ស្ថិតក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

​    ​តើ​អ្នកត្រូវការ​អូ​មេ​ហ្គា ៣ ចំនួន​ប៉ុន្មាន​នៅក្នុង​អាហារ​?
​    ​អ្នកជំនាញ​ណែនាំ​ឱ្យ​បញ្ចូល​ជាតិ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ចំនួន ៥០០ មិ​ល្លី​ក្រាម​រៀងរាល់ថ្ងៃ​។ ប្រភព​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ អាច​រកបាន​នៅក្នុង​ខ្លួន​ត្រី​ដែលមាន​ជាតិ​ខ្លាញ់​។​

​    ​ចំណាំ​៖ ត្រូវ​ចាំ​ត្រី​ប្រភេទ​ខ្លះ​ផ្ទុក​ខ្លាញ់​នេះ​ច្រើន​ជ្រុល​មិនល្អ​សម្រាប់​ស្ត្រី​កំពុងមាន​ទម្ងន់​ទេ​៕