អ្នកប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន ១៧ នាក់​ត្រូវបាន​ចាប់​ខ្លូន​

6 Videos


កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ខណ្ឌដូនពេញ រួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងចែកចាយ និង ជួញដូរគ្រឿងញៀនដ៏ធំមួយ ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៧ នាក់ នៅចំណុចខាងក្រោយស្ថានទូតបារាំង ផ្ទះលេខ ៦៥ ភូមិ ២០ ក្រុម ២៤៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ១១ ថ្ងៃត្រង់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦ ។

P9

អ្នកប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន ១៧ នាក់​ត្រូវបាន​ចាប់​ខ្លូន​

ក្នុងពេលប្រតិបត្តិការនោះ បានរកឃើញម៉ូតូចំនួន ៤ គ្រឿង កញ្ឆា ២ កញ្ចប់ គ្រឿងញៀន (ម្ស៉ៅក្រាមសថ្លា) ២ កញ្ចប់តូច-ធំ និង សម្ភារៈប្រើប្រាស់សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។ ប្រតិបត្តិការនេះដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោក អ៊ុយ សុវណ្ណា នាយមន្ទីរយុត្តិធម៌នៃកងរាជអាវុធ ហត្ថខេត្តកណ្តាល ព្រមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដូនពេញ ។

អ្នកប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន ១៧ នាក់​ត្រូវបាន​ចាប់​ខ្លូន​

ក្នុងចំណោមនោះមានករណីបង្ក្រាបអ្នកចែកចាយបន្តចំនួន ៣ នាក់នៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចាប់បានកាលពីម៉ោង ១១ យប់ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦ ហើយជនសង្ស័យបានសារភាព និង ចង្អុលបង្ហាញទើបមានការចុះមកឆែកឆេរ និង បង្ក្រាប ទីតាំងខាងលើនេះតែម្តង ៕

                                                                                                   សុថាត់

អ្នកប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន ១៧ នាក់​ត្រូវបាន​ចាប់​ខ្លូន​

អ្នកប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន ១៧ នាក់​ត្រូវបាន​ចាប់​ខ្លូន​

អ្នកប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន ១៧ នាក់​ត្រូវបាន​ចាប់​ខ្លូន​

អ្នកប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន ១៧ នាក់​ត្រូវបាន​ចាប់​ខ្លូន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត