លម្អិត៖ ជា​មនុស្ស​រៀន​ពូកែ​មុខមាត់​ស្អាត​តែ​ចិត្ត​សាហាវ​ចាក់​សម្លាប់​មនុស្ស​ព្រោះ​រឿង​ស្ដោះ​ទឹក​មាត់

ភ្នំពេញ៖ ជនសង្ស័យឈ្មោះ ម៉ី គឹមហេង ហៅដំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ជានិស្សិតឆ្នាំទី១ ផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសិស្សរៀនពូកែចេះបួនភាសាមានរូបស្រស់ តែបែរជាមានចិត្តសាហាវ លើកដៃសម្លាប់មនុស្សស្រីម្នាក់ ដែលស្ដោះទឹករាល់ពេលជួបខ្លួនម្តងៗ ដែលជននេះបានចាត់ទុកថាជាការមើលងាយ រៀបគម្រោងសម្លាប់បានសម្រេចកាលទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច។
យោងតាមរបាយការណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យខាងលើស្នាក់នៅផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ ក្រុម១៦ ភូមិ៣ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានខ្លួនពីបទចាក់សម្លាប់មនុស្ស ដោយបានរៀបគម្រោងតាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦មកម្លេះ។ហើយឃាតកម្មគិតទុកជាមុននេះប្រព្រឹត្តនៅចំណុចមុខផ្ទះវីងវេរលុយ ពេជ ជូលី ដែលមានទីតាំងផ្ទះលេខ១២ ផ្លូវលេខ២១៩ ក្រុម២៣ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១ ៦ វេលាម៉ោង១០និង១៥នាទី។
តាមចម្លើយសារភាពរបស់ឃាតកមុខស្រស់ឈ្មោះ ម៉ី គឹម ហេង ហៅ ដំ បានអះអាងថា ខ្លួនពិតបានប្រើកូនកាំបិតចុងស្រួច ចាក់សម្លាប់ជនរងគ្រោះឈ្មោះ លី ដាវី ហៅ ច្រឹប ពិតប្រាកដមែន ដោយផ្តើមចេញពីទង្វើរបស់ជនរងគ្រោះ បានរើសអើងមើលងាយខ្លួន រាល់ពេលដែលឃើញមុខ ខ្លួនពេលណាតែងតែស្ដោះទឹកមាត់ និងងាកមុខចេញ ធ្វើឲ្យខ្លួនមានគំនុំគុំកួន រហូតដល់យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ខ្លួនបានរៀបចំគម្រោង។ លុះព្រឹកឡើង ពេលជនរងគ្រោះបានដើរចេញពីផ្ទះទៅផ្សារទិញម្ហូប ខ្លួនក៏ជិះម៉ូតូតាម ហើយស្ទាក់ពីមុខធ្វើសកម្មភាព ចាក់ជនរងគ្រោះបណ្ដាលស្លាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ គួរបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ លី ដាវី ហៅ ច្រឹប ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ធ្វើការនៅនាយកដ្ឋានយោធាស៊ីវិល ស្នាក់នៅផ្ទះលេខ៣២B ផ្លូវលេខ ១៦២ ក្រុម១២ ភូមិ៣ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

លម្អិត៖ ជា​មនុស្ស​រៀន​ពូកែ​មុខមាត់​ស្អាត​តែ​ចិត្ត​សាហាវ​ចាក់​សម្លាប់​មនុស្ស​ព្រោះ​រឿង​ស្ដោះ​ទឹក​មាត់ លម្អិត៖ ជា​មនុស្ស​រៀន​ពូកែ​មុខមាត់​ស្អាត​តែ​ចិត្ត​សាហាវ​ចាក់​សម្លាប់​មនុស្ស​ព្រោះ​រឿង​ស្ដោះ​ទឹក​មាត់

ប្រភព៖ kqube

  • លម្អិត៖ ជា​មនុស្ស​រៀន​ពូកែ​មុខមាត់​ស្អាត​តែ​ចិត្ត​សាហាវ​ចាក់​សម្លាប់​មនុស្ស​ព្រោះ​រឿង​ស្ដោះ​ទឹក​មាត់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កំសាន្ត
Tags: