ឧកញ៉ា ឌូង ឆាយ និយាយ​អ្វីខ្លះ​ពី​ភេទ​ទី​៣​?

ភ្នំពេញ៖ ទាំងនេះគឺជាសាររបស់លោកឧញ្ញ៉ាដួង ឆាយ ចំពោះមតិរបស់អ្នកគាំទ្ររបស់លោកមួយចំនួនដែល បានសួរទាក់ទងនឹងការដែលលោកប្រកាសរើសភេទទី៣ ឲ្យមកបម្រើការងារនៅក្រុមហ៊ុនរបស់។

ឧកញ៉ា ឌូង ឆាយ និយាយ​អ្វីខ្លះ​ពី​ភេទ​ទី​៣​?

លោកឧកញ៉ារូបនេះ បានសរសេរសារបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោកយ៉ាងដូចនេះថា “មានមនុស្ស Chat មកសើចហើយសួរខ្ញុំថាហេតុអ្វីចង់រើសភេទទី៣ មកធ្វើការនៅក្រុមហ៊ុនរបស់ខ្ញុំ។ ចង់ប្រាប់ថាខ្ញុំមិនស្អប់ខ្ពើម ឬ ក៏រើសអើងចំពោះមនុស្សប្រុសស្រីណាដែលស្រលាញ់ភេទដូចគ្នានោះទេ។ យើងទាំងអស់គ្នាគួរតែព្យាយាមយល់ពីអារម្មណ៍ពួកគាត់ផង ពីព្រោះនោះគឺជាធម្មជាតិរបស់ពួកគេហើយវាក៏មិនមែនជាការធ្វើពុត រឺសំដែងអ្វីនោះដែរ”។
លោកបន្ថែមហាក់ដូចជាលើកទឹកចិត្តទៅកាន់ភេទទី៣ទាំងអស់ថា “ពីពេលនេះទៅសូមអ្នកទាំងអស់គ្នា បង្ហាញពីសេរីភាពនៃចំណង់ចំណូលចិត្ត និងអារម្មណ៍ពិតរបស់យើងទៅ ព្រោះវាជាការពិតនៃខ្លួនយើង ហើយក៏វាមិនខុសច្បាប់ រឺ បញ្ជាក់ថាយើងជាមនុស្សអាក្រក់នោះទេ។ ឆាកជីវិតមនុស្សពិតជាខ្លីណាស់កុំខ្វល់នឹងសម្ដីរបស់គេ។ ជាពិសេសបងប្អូនក្នុងវិស័យសិល្បៈ មហាជនគេគាំទ្រទេពកោសល្យរបស់យើង មិនមែនភេទរបស់យើងនោះទេ។ SHARE ដើម្បីលើកទឹកចិត្តពួកគាត់”៕

ប្រភព៖ kqube

  • ឧកញ៉ា ឌូង ឆាយ និយាយ​អ្វីខ្លះ​ពី​ភេទ​ទី​៣​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កំសាន្ត
Tags: