Di Maria អាច​​អវត្តមាន​ Copa America វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយសារ​របួស​

Angel Di Maria ទំនង​ជា​អវត្តមាន​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Copa America ដោយ​សារ​មិន​អាច​ចូល​រួម​ហ្វឹក​ហាត់​ពេញម៉ោងជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

 

Di Maria អាច​​អវត្តមាន​ Copa America វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយសារ​របួស​ កីឡាករ Angel Di Maria

 

ខ្សែ​បម្រើ​ប្រយុទ្ធ​មក​ពី​ក្រុម​ PSG ត្រូវ​ប្ដូរ​ចេញ​ដោយ​សារ​របួស​សាច់​​ភ្លៅ​ក្នុង​ការ​ប្រកួត​ដែល​អាហ្សង់ទីន​យក​ឈ្នះ​ ប៉ាណាម៉ា​ ៥-០ ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ ហើយ​ត្រូវ​សម្រាក​ក្រៅ​ទីលាន​៣​ប្រកួត​មក​ហើយ​មាន​ការ​ប្រកួត​ទល់​នឹង​ បូលីវី​ វេណេហ្ស៊ុយអេឡា​ និង​ប្រកួត​មុន​ទល់​នឹង​អាមេរិក​។

 

ក្រៅពី Di Maria ក្រុម​របស់​លោក Gerardo Martino ក៏​មាន​បញ្ហា​កីឡាករ​មួយ​​ចំនួន​ទៀត​ផង​ដែរ​ដូច​ជា​ Ezequiel Lavezzi, Nicolas Gaitan,​ Marcos Rojo និង Augusto Fernandez សុទ្ធ​តែ​មិន​ទាន់​ច្បាស់​ថា​អាច​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទល់​នឹង​ឈីលី​បាន​ឬ​អត់​៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal