កាយ​វប្បកម្ម​កម្ពុជា​២​នាក់​​បានលេខ​៤​ ​ពី​​​ជើង​ឯក​អាស៊ីអាគ្នេយ៍ នៅ​ថៃ

​​ក្រុម​​​កីឡាករ​​កាយ​វប្បកម្ម​​ជម្រើស​ជាតិ​កម្ពុជាលោក​ ណុំ សុបិន្ត​ និង​ ចាប វ៉ាន់​នី ​ដណ្ដើម​បាន​លេខ​៤​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​កាយ​វប្បកម្ម​អាស៊ីអាគ្នេយ៍ (South-East Asian Bodybuilding And Phyique Sports Ferderation) ​​លើក​ទី​១៣​នៅ​ប្រទេស​ថៃ ​កាល​ពី​យប់​មិញ​នេះ។

 

កាយ​វប្បកម្ម​កម្ពុជា​២​នាក់​​បានលេខ​៤​ ​ពី​​​ជើង​ឯក​អាស៊ីអាគ្នេយ៍ នៅ​ថៃណុំ សុបិន្ត (ឆ្វេង​កាន់​ពាន)​ ​ចាប វ៉ាន់នី (ស្ដាំ​កាន់​ពាន)

 

​​ក្នុង​កម្មវិធី​ខាង​លើ ​​ក្រុម​កីឡាករ​កម្ពុជា​បាន​ទៅ​ចូល​រួម​​ប្រកួត​ចំនួន ៤​នាក់​រួម​មាន តឹក ប៊ុនវី, ណុំ សុបិន្ត, ទ្រឹង ចិន និង​ចាប វ៉ាន់នី ។ បន្ទាប់​ពី​កីឡាករ​ពីរ​នាក់​ខាង​លើ ​ដែល​បាន​ប្រកួត​ចប់​កាល​ពី​យប់​មិញនេះ​​ ដល់​វេន​កីឡាករ តឹក ប៊ុន​វី និង​កីឡាករ ទ្រឹង ចិន ប្រកួត​ម្ដង។

 

​ចាំ​មើល​ថា កីឡាករ​​ទាំង​ពីរ​នាក់​ ដែល​​នឹង​ប្រកួត​ថ្ងៃ​នេះ​មាន​អាច​ដណ្ដើម​បាន​មេដាយ​បាន​ដែរ​ឬទេ?

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​
រូប​ថត​៖ តឹក ប៊ុនវី