ស្រី​ស្អាត បរមី ថត​រឿង​សុខៗ​ងងឹត​មុខ​​សន្លប់​តែ​ម្តង

តារា​សម្ដែង​​ពន្លក​ថ្មី​ គឹម ច័ន្ទ​បរមី ទើប​ប្រឡូក​សិល្បៈ​ប្រមាណ​ជាង​កន្លះ​ឆ្នាំ ​​ដោយ​នាង​ប្រាប់​ថា​ទទួល​ថត​ភាព​យន្ត​បាន​ច្រើន​។ មិន​តែ​ប៉ុណ្ណោះ​គ្រាន់​តែ​ដើម​ឆ្នាំ​ ២០១៦ នាង​គ្រង​តំណែង​តួ​ឯក​ដល់​ទៅ​៣​រឿង​ឯណោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​គ្មាន​ពេល​សម្រាក​គ្រប់​គ្រាប់​ ទើប​​សន្លប់​ច្រើន​ដង​អំឡុង​ពេល​ថត​​ទៀត​ផង​។

 

បរមី​ ថ្លែង៖ “ចាស​បង…ថត​រឿង​សុខៗ​ងងឹត​មុខ ​សន្លប់​តែ​ម្តង ហើយ​ថ្ងៃ​ខ្លះ​ថត​ច្រើន​ អត់​សូវ​បាន​ញ៉ាំ​បាយ ហើយ​ពេល​ខ្លះ​ញ៉ាំ​អត់​ទៀង​ ពេល​ខ្លះ​ទៀត​ថត​យប់ៗ​ជ្រៅ​ ខ្លះ​ទៀត​ក៏​ដល់​ភ្លឺ​ ណាមួយ​សុខ​ភាព​ខ្ញុំ​ មិនសូវ​ល្អ​ទើប​សន្លប់​ទៅ​បង និយាយ​ទៅ​ខ្លាច​ចិត្ត​បងៗ​អ្នក​ថត​ទៀត​ តែ​មិន​ដឹង​ធ្វើ​ម៉េច”។

 

ស្រី​ស្អាត បរមី ថត​រឿង​សុខៗ​ងងឹត​មុខ​​សន្លប់​តែ​ម្តង

 

ទន្ទឹម​នឹង​សុខភាព​មិន​សូវ​ល្អ​ ជួន​កាល​មាន​សន្លប់​បែប​នេះ​ តារា​មុខស្រី​ខាង​លើ​​ អះអាង​ថា ​មិន​រួញរា និង​មាន​បំណង​ចង់​ឈប់​ពី​សិល្បៈ​ឡើយ​ ព្រោះ​ទម្រាំ​ដើរ​មក​ដល់​ចំណុច​នេះ​ នាង​តស៊ូ​ ប្រឹង​ប្រែង​ខ្លាំង​ណាស់​ក្នុង​វិស័យនេះ​។

 

“បើ​និយាយ​ថា​ឲ្យ​ឈប់​ពី​សិល្បៈ​ គឺ​មិនដែល​គិត​ទេ​បង ឈឺ​ប៉ុណ្ណឹង​ខ្ញុំ​ទ្រាំ​បាន​បង​។ ថ្ងៃ​ខ្លះ​សន្លប់​ចូល​ពេទ្យ​រួច​ហើយ​ មក​ដល់​ផ្ទះ ​ក៏​មិន​ហ៊ាន​ប្រាប់​ម៉ាក់​ដែរ​ ចេះ​តែ​ខ្លាច​​គាត់​ឲ្យ​ឈប់​ដែរ​បង។ ណាមួយ​ខ្ញុំ​ស្រលាញ់​សិល្បៈ​ណាស់​ ឈប់​ងាយៗ​មិន​កើត​ទេ​…!”។ បរមី អះអាង៕

 

អត្ថបទ៖ ថា ម៉ាលីដា​