ចង់ស្រក់ទឹកមាត់ជាមួយនឹងមុខម្ហូប បុកអំពិលខ្ចីជាមួយកំពឹស

ទំនងណាស់​សម្រាប់ខែធ្លាក់ភ្លៀង​ និងត្រជាក់តិចៗយ៉ាងនេះ !​
‪គ្រឿងផ្សុំ៖​-អំពិលខ្ចី១ខាំកន្លះ​-កំពឹស១ខាំ (ស្រុះ ឬ ឆៅ)​-ខ្ទឹមស៥កំពឹស​-ខ្ញី ឬ រំដេង៥ចំណិត​-ម្ទេស១៥គ្រាប់ (តាមចំណង់ចំណូលចិត្ត)​-ស្ករស ១ស្លាបព្រាកាហ្វេ ​-អំបិល ២ស្លាបព្រាការហ្វេ‬‬​
‎របៀបធ្វើ៖​- យកអំពិលលាងទឹកឱ្យស្អាត បើគ្រាប់ចាស់ ​ពុះយកគ្រាប់ចេញ។​- បុកអំពិលជាមួយ អំបិលឱ្យម៉ដ្ឋ, ភ្លក្សរសជាតិ​ បើជូរពេក ពូតយកទឹកចេញ ទុកមួយអន្លើ។​- ដាក់ ខ្ញី ម្ទេស ខ្ទឹមស បុកឱ្យម៉ដ្ឋ ចាំដាក់ អំពិល​ កំពឹស​ ស្ករ បុកជាមួយគ្នាឱ្យសព្វ, ភ្លក្សរសជាតិតាមចំណូលចិត្តជាការស្រេច៕​
* បើចូលចិត្ត ​អាចដាក់ម្អមបន្ថែមដើម្បីបង្កើនក្លិនឈ្ងុយ៕​

ចង់ស្រក់ទឹកមាត់ជាមួយនឹងមុខម្ហូប បុកអំពិលខ្ចីជាមួយកំពឹសដោយ៖ ឈូក ស
ប្រភព៖ អ្នកស្រី សុគន្ធារី (មេផ្ទះ)

  • ចង់ស្រក់ទឹកមាត់ជាមួយនឹងមុខម្ហូប បុកអំពិលខ្ចីជាមួយកំពឹស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:ប្លែកៗ