Lamborghini ​ស៊េរី​ថ្មី​​ថ្លៃ​ជាង​ ២​ លាន​ដុល្លារ​បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ជា​សាធារណៈ

រថយន្ត​ Lamborghini Centenario ​ស៊េរី​​ចុង​ក្រោយ​បង្អស់​ ដែល​មាន​ផលិត​ត្រឹម​ ២០​ គ្រឿង​បាន​បង្ហាញ​ខ្លួន​យ៉ាង​កម្រ​នា​ទី​​​សាធារណៈ ដោយ​បាន​បើក​ចេញ​ពី​រោងចក្រ​ Lamborghini នៅ​​ប្រទេស​អ៊ីតាលី។

 

 

ពេល​ឃើញ​​រូបរាង​របស់​រថយន្ត​នេះ​នៅ​ខាង​ក្រៅ​ដោយ​ផ្ទាល់​បែប​នេះ​ ធ្វើ​ឲ្យ​គេ​​មិន​សរសើរ​មិន​បាន​នូវ​​ការ​រចនា​​យ៉ាង​ល្អ​ប្រណិត​ ហើយ​​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ទទួល​ស្គាល់​ថា​វា​ជា​ម៉ូដែល​​ Lamborghini ​មួយ​ដែល​​ល្អ​ឥត​ខ្ចោះ។ និយាយ​ពី​លក្ខណៈ​សម្បត្តិ​រថយន្ត​ គឺ​មាន​ប្រើ​​ម៉ាស៊ីន​ V12 ទំហំ​ ៦,៥​ លីត្រ​ អាច​បង្កើត​កម្លាំង​បាន​ ៧៥៩ សេះ​ និង​មាន​ប្រអប់​លេខ​ចំនួន​ ៧ វគ្គ។

 

កម្លាំង​ម៉ាស៊ីន​នេះ​ដែរ​ អាច​បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉​ ដោយ​ចំណាយ​ត្រឹម​ ២,៨​ វិនាទី និង​ពី​ ០-២០០​ គ.ម/ម៉ ក្នុង​រយៈ​ពេល​ ៨,៦​វិនាទី ហើយ​​​អាច​ក្នុង​​ល្បឿន​អតិបរមា​ដល់​ទៅ​ ៣៥០​ គ.ម/ម៉។ បញ្ជាក់​ថា ​Lamborghini Centenario ស៊េរី​ថ្មី​នេះ​បាន​លក់​អស់​ខ្ទេច​ហើយ​ ដោយ​​មាន​តម្លៃ​ជាង​ ២​ លាន​ដុល្លារ​ មិន​ទាន់​គិត​ពន្ធ៕

 

ចុច​អាន៖ Ford​ ​និង ​Chevrolet​ ​សហការ​គ្នា​ ផលិត​ប្រអប់​លេខ​ ​១០​ វគ្គ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops​​​​​​​​​​​​​