Xiaomi QiCycle​ ​កង់​អគ្គិសនី​ ​វៃ​ឆ្លាត ចាប់ផ្តើម​លក់​ចិន​មុន​គេ

QiCycle​ ​ជា​កង់​អគ្គិសនី​ ​ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ ​ដូច​ជា​ ​អាគុយ​ ​៣​ ​៨០០​mAh​ ​មុខងារ​ ​Bluetooth​ ​ជំនាន់​ទី​ ៤​ ​អេក្រង់​ទំហំ​ ​១,៨ អ៊ិញ​ ​មិន​ជ្រាប​ទឹក​ ​។​

 

Xiaomi QiCycle​ ​កង់​អគ្គិសនី​ ​វៃ​ឆ្លាត ចាប់ផ្តើម​លក់​ចិន​មុន​គេ

 

កង់​នេះ​ ​មាន​ការ​រចនា​ ​ទាក់ទាញ​ ​និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ ​ព្រោះ​ ​វា​អាច​បត់​បញ្ចូល​គ្នា​។ វា​​មាន​ទម្ងន់​តែ​ ​១៤,៥​គីឡូក្រាម​ ហើយ​នៅ​ពេល​មាន​ថាមពល​ពេញ​ ​QiCycle​ ​អាច​បើកបរ​បាន​ចម្ងាយ​ ​៤៥​គីឡូម៉ែត្រ​ ​ជា​មួយ​ល្បឿន​ ​២០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​។​

 

Xiaomi​ ​បាន​ប្រកាស​ដាក់​លក់​ ​កង់​ប្រភេទ​នេះ​សម្រាប់​ទីផ្សារ​ ​ប្រទេស​ចិន​ជា​មួយ​តម្លៃ​ប្រមាណ​ ​៤៥៥ ​ដុល្លារ​ ​ហើយ​​នឹង​ចាប់ផ្តើម​ចែកចាយ​ចូល​ទីផ្សារ​អន្តរជាតិ​នា​ពេល​ដ៏ខ្លី​ខាង​មុខ​ ​៕​

 

Xiaomi QiCycle​ ​កង់​អគ្គិសនី​ ​វៃ​ឆ្លាត ចាប់ផ្តើម​លក់​ចិន​មុន​គេ

 

Xiaomi QiCycle​ ​កង់​អគ្គិសនី​ ​វៃ​ឆ្លាត ចាប់ផ្តើម​លក់​ចិន​មុន​គេ

 

អាន​បន្ត​ ​៖​ ​ Lamborghini ​ស៊េរី​ថ្មី​​ថ្លៃ​ជាង​ ២​ លាន​ដុល្លារ​បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ជា​សាធារណៈ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​gsmarena