តើ​ការ​រំលូត​កូន ប៉ះពាល់​ដល់​ការ​មានកូន នៅ​ថ្ងៃក្រោយ​ដែរ​ទេ​?

តើ​ការ​រំលូត​កូន ប៉ះពាល់​ដល់​ការ​មានកូន នៅ​ថ្ងៃក្រោយ​ដែរ​ទេ​?


តើ​ការ​រំលូត​កូន ប៉ះពាល់​ដល់​ការ​មានកូន នៅ​ថ្ងៃក្រោយ​ដែរ​ទេ​?

​ស្ត្រី​ម្នាក់​អាច​នឹង​ឆ្លងកាត់ ការ​រលូត​កូន​បាន​ក្នុង​ជីវិត ឬ​បញ្ហា​សុខភាព ដែល​ជាហេតុ​នាំ​ឲ្យ​នាង ត្រូវ​បញ្ចប់​ការ​មាន​ផ្ទៃពោះ​របស់​នាង​បាន​។ វា​អាច​ជា​ការបង្ក​រោគ​ណាមួយ ការខូចខាត​ដល់​ស្បូន និង​របួស​ទៅ​លើ​មាត់ស្បូន​ជាដើម​។

​ការ​ដែល​ធ្លាប់​រំលូតកូន​ម្តង ឬ​ច្រើន​ដង អាច​នឹង​បង្ក​ជាការ​សម្លាក លើ​ជាលិកា​ស្បូន ឬ​អាច​ស្ទះ​ដល់​បំពង់​ដៃ​ស្បូន​បាន​។ ហេតុដូច្នេះ​ហើយ វា​ពិតជា​មិន​អាច​ឲ្យ​មេ​ជីវិត​ឈ្មោល ដែល​ចេញពី​ក្រពេញ​អូ​វ៉ែ ធ្វើដំណើរ​បាន​ស្រួល ក្នុង​បំពង់​ដៃ​ស្បូន​ឡើយ​។

បើសិន​ជា​អ្នក​បារម្ភ​មែន​នោះ អ្នក​ទាំង​ពីរ​អាច​ទៅ​ពិគ្រោះ ជាមួយ​អ្នកជំនាញ​ខាង​បន្ត​ពូជ ដើម្បី​ធ្វើ​ការស្រាវជ្រាវ​បន្ថែម ព្រមទាំង​ទាត់ចោល​នូវ​ជំងឺ​ទាំងអស់​នេះ​សិន ហើយក៏​ជា​អ្នក​អាច​កំណត់​បាន​ថា ប្រពន្ធ​អ្នក​អាច​មាន​កូន នៅ​ថ្ងៃក្រោយ​ទៀត​ឬ​អត់​។ បើសិនជា​ខាង​ស្រី​មាន​អាយុ ៣០ ក្រាស់​ហើយ ការ​ពិនិត្យ​ទៅលើ​ក្រពេញ​អូ​វ៉ែ គឺជា​រឿង​សំខាន់​ដើម្បី​កំណត់​ឲ្យដឹងថា មេ​ជីវិត​ឈ្មោល​មាន​គុណភាព​ល្អ និង​បរិមាណ​គ្រប់គ្រាន់​ឬ​អត់​។

ក្រៅពី​នេះ​ចំពោះ​ខាង​ប្រុស​វិញ គួរតែ​ធ្វើ​តេស្ត​វិភាគ​លើ​មេ​ជីវិត​ឈ្មោល​ផងដែរ ដើម្បី​ពិនិត្យ​ទៅលើ​គុណភាព និង​បរិមាណ​ដែល​អាច​ផលិត​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។