Tottenham ចរចាទិញខ្សែប្រយុទ្ធវ័យក្មេងប៉ារ៉ាហ្គាយពី Roma

សារិការព្រេង Tottenham បានបើការចរចាជាមួយក្លិប Roma ក្នុងកិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធ Antonio Sanabria ក្នុងតម្លៃខ្លួន ១១.៥ លានផោន។

Antonio-Sanabria-ft16

កីឡាករអន្តរជាតិរបស់ប្រទេស ប៉ារ៉ាហ្គាយ ក្លាយជាគោលដៅទិញរបស់ក្លិប ចាប់តាំងពីកីឡាករនេះជាក្មេង លេងនៅថ្នាលរបស់ក្លិប Barcelona និងក៏ជាការសម្លឹងឃើញរបស់ក្លិបកាំភ្លើងធំ Arsenal ផងដែរ។

គ្រូបង្វឹកលោក Mauricio Pochettino បានដាក់គោលដៅទិញ ខ្សែប្រយុទ្ធពីរនាក់សម្រាប់ទីផ្សារដោះដូរកីឡាករនេះ ខណៈដែលក្លិបបានធ្វើការពិភាក្សាជាមួយកីឡាករ Vincent Janssen របស់ក្លិប AZ Alkmaar និងជាមួយក្លិប Marseille លើកីឡាករ Michy Batshuayi ផងដែរ។

កីឡាករ Sanabria វ័យ ២០ បានទៅលេងជាលក្ខណៈខ្ចីជើងនៅក្នុងក្លិប Sporting Gijon កាលពីរដូវកាលមុន ប៉ុន្តែ Roma កំពុងត្រៀមលក់កីឡាករនេះចេញ ដោយសារពួកគេចង់ពង្រឹងក្រុមថ្មីជាមួយកីឡាករផ្សេងទៀត។
Sanabria ដែលស៊ុតបញ្ចូលទីបាន ១១គ្រាប់ឲ្យ Gijon កាលពីរដូវកាលមុន ត្រូវបាន Roma ទិញមកក្នុងតម្លៃខ្លួនតែ ៣លានផោនទេ៕