Wolfburg តាមទិញ Zara ខណៈក្លិបអង់គ្លេសមួយចំនួនកំពុងសម្លឺងឃើញដែរ

ក្លិប Wolfsburg បានដាក់សំណើរតម្លៃ ២០លានផោនទៅសេះបង្កង់ Juventus សម្រាប់ទិញយកខ្សែប្រយុទ្ធ Simone Zaza។
ក្លិបអាល្លឺម៉ង់នេះធ្វើការដាក់សំណើរនេះឡើង ខណៈពេលដែលកីឡាករ Andre Schurrle របស់ពួកគេបានក្លាយជាគោលដៅសម្រាប់ក្លិប Borrussia Dortmund។ Dortmund ចង់បានកីឡាករនេះមកជំនួសកីឡាករ Henikh Mkhitaryan ដែលជាគោលដៅរបស់បិសាចក្រហម Manchester United។

Simone-Zaza-ft16

Juventus ធ្លាប់បានបដិសេធសំណើរម្តងរួចមកហើយ សម្រាប់លក់កីឡាករឆេវឆាវ សញ្ជាតិអ៊ីតាលីរូបនេះ ខណៈរូបគេក៏មានក្លិបអង់គ្លេសមួយចំនួនកំពុងសម្លឺងឃើញដែរ ដូចជា ញញួរធំ West Ham, Swansea, Southampton និង Everton។
ទោះជាយ៉ាងនេះក្តី កីឡាករវ័យ ២៤ឆ្នាំរូបនេះ ចង់លេងនៅក្នុងក្លិបនេះឲ្យបានទៀងទាត់ ប៉ុន្តែ Juventus នៅតែពិចារណា លក់កីឡាករនេះក្នុងតម្លៃខ្លួន ២៥លានផោន។

ខ្សែប្រយុទ្ធ Zaza នេះកំពុងបំពេញភារកិច្ចឲ្យអ៊ីតាលី នៅព្រឹត្តិការណ៍ Euro ក្រោយទើបត្រូវបានផ្តួលដោយ អ៊ែរឡង់ ១-០ ក្នុងពូល E កាលពីថ្ងៃពុធ៕

  • Wolfburg តាមទិញ Zara ខណៈក្លិបអង់គ្លេសមួយចំនួនកំពុងសម្លឺងឃើញដែរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កីឡា