ណាហ្គាវើល កំពុងស្អំចិត្តកូនក្រុមត្រៀមជួបទ័ព តែបឹងកេត អាចនឹងបន្តឈ្នះ

ការចាញ់ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ក្នុងការប្រកួតវគ្គ៨ក្រុមពានរង្វាន់សម្តេចហ៊ុនសែន កាលពីថ្ងៃពុធ វាកំពុងតែញ៉ាំញ៉ីផ្នែកស្មារតី និងទឹកចិត្តប្រកួតរបស់ក្រុមណាហ្គាវើល ក្នុងដំណើរការប្រកួតជាមួយក្រុមក្រសួងការពារជាតិ(ទ័ព) នៃក្របខ័ណ្ឌលីកកម្ពុជាឆ្នាំ២០១៦ នាថ្ងៃសៅរ៍ស្អែកនេះ ប៉ុន្តែក្រុមបឹងកេតអង្គរ ដែលបានធ្លាក់ចេញពីពានហ៊ុនសែន កាលពីថ្ងៃពុធនោះដែរ ត្រូវបានគេមើលឃើញថា អាចមានរំពឹងខ្ពស់ក្នុងឈ្នះបាន៣ពិន្ទុបន្ថែម ដើម្បីប្រជែងយកតំបន់កំពូលតារាងជាមួយទ័ព។

localsportd-ft16

localsportd2-ft 16

នៅពេលសួរដល់ចំណុចខ្លាំងរបស់ទ័ព លោក មាស ចាន់ណា បានបញ្ជាក់ថា៖«ច្បាស់ណាស់ ការប្រកួតលើកនេះ យើងនឹងជួបការលំបាក ព្រោះទ័ព មានកីឡាករល្អៗមកពីកូរ៉េខាងជើង ដែលយើងមិនទាន់អាចព្យាករបានថា យើងនឹងទទួលបានលទ្ធផលបែបណានោះទេ ប៉ុន្តែខ្ញុំក៏មានធនធានកីឡាករ ដើម្បីទប់ទល់ជាមួយក្រុមទ័ពដែរ ហើយយើងនឹងប្រឹងប្រែងលេងឲ្យពីសមត្ថភាព»។

បឹងកេត អាចនឹងឈ្នះ ខណៈភ្នំពេញក្រោន ត្រូវជូបប៉ូលិស ថ្ងៃសុក្រនេះ

ដោយឡែកក្រុមបឹងកេត ត្រូវបានគេមើលឃើញថា អាចនឹងសម្រេចទិសដៅរបស់ខ្លួន ក្នុងការរកឲ្យឃើញការឈ្នះជាលើកទី២ក្នុងជើងទី២នេះ ព្រោះនៅសប្តាហ៍នេះពួកគេ ត្រូវវិលទៅជួបក្រុមឈរនៅបាតតារាង វេស្ទើនភ្នំពេញ ដែលពួកគេធ្លាប់លត់ ៦-០ ក្នុងជើងទី១ នៅកីឡដ្ឋានវេស្ទើន នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍នោះដែរ។

ចំណែកក្រុមភ្នំពេញក្រោន ដែលកំពុងព្យាយាមស្វែងរកការឈ្នះ ដើម្បីស្រោចស្រង់ស្ថានភាពនៃការទទួលបានលទ្ធផលមិនសូវល្អក្នុងជើងទី១នោះ នឹងត្រូវវិលទៅជួបក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ដែលពួកគេធ្លាប់ស្មើគ្នា ០-០ ក្នុងជើងទី១ នៅកីឡដ្ឋាន RSN នាល្ងាចថ្ងៃសុក្រនេះ ប៉ុន្តែគេមិនទាន់ដឹងថា លទ្ធផលទៅជាយ៉ាងណានោះទេ ព្រោះសម្រាប់ការប្រកួតកាលពីសប្តាហ៍មុន ភ្នំពេញក្រោន បានស្មើ ០-០ ជាមួយក្រុមខេមបូឌានថាយហ្គឺរដែរ៕