របរ​លក់​កាសែត ប្រើ​ដើម​ច្រើន ចំណេញ​តិច សល់​លក់​អេតចាយ

ក្រោយមានវត្តមានសារព័ត៌មានអនឡាញច្រើន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនោរការអានលើកាសែតបោះពុម្ពបានធ្លាក់ចុះ រហូតដល់អ្នកលក់កាសែត តាមតូបមួយចំនួនត្អូញត្អែរថា របរនេះប្រើដើមច្រើន តែបែរចំណេញតិចទៅវិញ។

របរ​លក់​កាសែត ប្រើ​ដើម​ច្រើន ចំណេញ​តិច សល់​លក់​អេតចាយ

អ្នកលក់កាសែតនៅក្រោយវិទ្យាល័យយុគន្ធរមួយរូប បានប្រាប់ Sabay ក្នុងន័យមិនបញ្ចេញឈ្មោះថា អ្នកស្រីបានប្រើដើមពី ៥ ឬ ៦ ម៉ឺនរៀល ប៉ុន្តែចំណេញបានតិចបំផុត ហើយបើថ្ងៃណាសល់នោះ អ្នកស្រីថ្លឹងគីឡូលក់អេតចាយតែម្ដង។

“ខ្ញុំទិញគេដាច់។ កាសែតណាអត់ដាច់ ខ្ញុំយក ៦ ច្បាប់ តែបើកាសែតណាដាច់ ខ្ញុំយក ២០ ច្បាប់។ ខ្ញុំទិញពីគេ ១ ច្បាប់ជាង ៧០០ (រៀល) លក់វិញ ១០០០។ បើសល់ថ្លឹងគីឡូលក់ឱ្យគេជូតផ្ទះអីចឹងទៅណា។ ១ គីឡូបាន ២០០០”។

អ្នកលក់កាសែតជាង ២ ឆ្នាំនេះ បានបន្តទៀតថា សន្ទុះនៃការទិញមើល អាស្រ័យតាមថ្ងៃដែលមានព្រឹត្តិការណ៍ ហើយកាសែតដែលលក់ដាច់នោះ មានតែ២ប៉ុណ្ណោះ ខណៈកាសែតជាច្រើនទៀតមិនសូវជាមានអ្នកចាប់អារម្មណ៍នោះទេ។

អ្នកស្រីរៀបរាប់ថា៖ “ថ្ងៃណាមានរឿងច្រើន គេទិញមើលច្រើន តែថ្ងៃណាអត់ខាត”។

ចំណែកបុរសម្នាក់កំពុងលក់កាសែតនៅក្បែរនោះ ក៏បានប្រាប់ឱ្យ Sabay ដឹងដែរថា របរនេះទទួលបានប្រាក់ចំណេញតិចតួច ប៉ុន្តែលោកនឹងអ្នកលក់ផ្សេងទៀត មិនពឹងផ្អែកតែលើការលក់កាសែតឡើយ។

លោកនិយាយថា៖ “ខ្ញុំយកមកម្ដងខ្ទង់ ៤០ ទៅ ៥០ ច្បាប់ចម្រុះគ្នា។ មិនសូវជាចំណេញប៉ុន្មានទេ យើងលក់គ្រាន់តែផ្សែផ្សំជាមួយសៀវភៅអីទៅ”។

ក្រៅពីរបរលក់កាសែត ក្រុមអ្នកលក់ខាងលើ ក៏មានលក់សម្ភារៈសិក្សាជាច្រើនដូចជា សៀវភៅ ប៊ិច ខ្មៅដៃ និង អ៊ុតសៀវភៅជាដើម ដែលជារបរស្នូលរបស់ពួកគាត់៕

ប្រភព៖ sabay

  • របរ​លក់​កាសែត ប្រើ​ដើម​ច្រើន ចំណេញ​តិច សល់​លក់​អេតចាយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កំសាន្ត
Tags: