មួកសុវត្ថិភាព​៖​សម្ដេច ហ៊ុន សែន បាន​ចូល​បង់ប្រាក់​ផាកពិន័យ​នៅ​ព្រឹក​នេះហើយ​ និពន្ធដោយ : ថ្មីៗ       June-24-2016, 8:49 am         311

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មួកសុវត្ថិភាព​៖​សម្ដេច ហ៊ុន សែន បាន​ចូល​បង់ប្រាក់​ផាកពិន័យ​នៅ​ព្រឹក​នេះហើយ​​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បង់ប្រាក់​ផាកពិន័យ​១៥០០០​រៀល លើ​ករណី​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព នៅ​ប៉ុស្ដិ៍នគរបាល​ចតុមុខ​នៅ​ព្រឹក​នេះ​រួចរាល់​ហើយ ក្រោយពី​សមត្ថកិច្ច​ខេត្តកោះកុង បានចេញ​លិខិត​ផាកពិន័យ​សម្ដេច កាលពី​ថ្ងៃទី​១៨ មិថុនា​។​

​ក្រៅពី​បង់ប្រាក់​ផាកពិន័យ​សម្រាប់​ខ្លួន​ហើយ សម្តេច ហ៊ុន សែន ក៏បាន​ប្រាក់​បង់ពិន័យ​មួកសុវត្ថិភាព​ដូចគ្នាជំនួស​ឲ្យ​ម្ចាស់​ម៉ូតូឌុប​១៥០០០រៀល និងពិន័យម៉ូតូ​គ្មាន​ស្លាក​លេខ ដែល​ត្រូវ​បង់ពិន័យ​ចំនួន​៣​ម៉ឺន​រៀលដែរ​។​

សម្ដេច ហ៊ុន សែន ក៏​ជំរុញ​ឲ្យ​សមត្ថកិច្ច​ទាំងអស់​ត្រូវអនុវត្ត​ច្បាប់ ដោយ​គ្មាន​ការរើសអើង និង​គ្មាន​ការលើកលែង​ឲ្យ​អ្នកតូច ឬ​អ្នកធំ​ណា ដែល​ប្រព្រឹត្តិ​ល្មើសច្បាប់​ដែរ។

​សម្តេច ហ៊ុន សែន ក៏បាន​សរសើរ​ដល់​ន​គ​របាល​ស្រុក​ស្រែអំបិល​ខេត្តកោះកុង ដែល​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការរើសអើង និង​មិន​ខ្លាច​អំណាច​អ្នកធំ រួមទាំង​នាយករដ្ឋមន្ត្រី​ផង​។​« អភ័យឯកសិទ្ធិសភា​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងទៀត​គ្មាន​មាត្រា​ណាមួយ​ផ្តល់​សិទ្ធិ​ឱ្យ​សមាជិកសភា ឬ​នាយករដ្ឋមន្ត្រី​រួច​ផុតពី​ការផាកពិន័យ​ដោយ​នគរបាល​ចរាចរ​ណ៌​នោះដែរ នៅពេលដែល​យើង​បំពាន​ច្បាប់​ទាំង​មិន​ពាក់មួក​សុវត្ថិភាព និង​ទាំង​ទោចក្រយានយន្ត​គ្មាន​ផ្លាកលេខ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​

​កាលពី​ថ្ងៃ​២០ មិថុនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំទោស​ប្រជាជន​កម្ពុជា ដែល​រូបលោក​ជិះ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព​។ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ទទួលយក​កំហុស​ទាំងស្រុង ពី​ប្រជាពលរដ្ឋ ដែល​បាន​ទិតៀន​រូបលោក តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ដែរ ។ សម្ដេច ហ៊ុន សែន អំពាវនាវ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ គោរព​ច្បាប់​ចរាចរណ៍ និង​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា ដោយ​ប្រជាពលរដ្ឋ មិន​ត្រូវយក​គំរូ​អាក្រក់​តាម​រូបលោក​ឡើយ​។​

​គួរ​បញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សួរសុខទុក្ខ​អ្នករត់ម៉ូតូឌុប​ម្នាក់ ហើយ​បាន​ធ្វើជា​«​តៃកុង​»​បើក​ម៉ូតូ​ដោយផ្ទាល់​ដឹក​ម្ចាស់​ម៉ូតូឌុប​នោះ​វិញ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព នៅពេលដែល​លោក​បើកបរ​នៅលើ​ដងផ្លូវ​ប្រវែង​២៥០​ម៉ែត្រ នៅ​ខេត្តកោះកុង​កាលពី​ថ្ងៃទី ១៨ មិថុនា កន្លងមក​។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាននាំគ្នា​ទិតៀន​រិះគន់​យ៉ាងខ្លាំង ចំពោះ​សម្ដេច ហ៊ុន សែន ដែល​បើកបរ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​៕