ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​

​មនុស្ស​យ៉ាង​តិច​ណាស់​​៧៨​នាក់​បាន​ស្លាប់​​ និង​ជិត​​៥០០​នាក់​រង​របួស​ដោយ​សារ​ខ្យល់​​​កួច​​រួម​ទាំង​ព្យុះ​​​ព្រិល​ទឹកកក​បាន​​បោក​បក់​ទៅ​លើ​​​​ខេត្ត​ ជាំងស៊ូ​ ភាគ​ខាង​កើត​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC។

 

ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​

 

ខ្យល់​ព្យុះ​​លាយ​ឡំ​ជា​មួយ​ភ្លៀង​​ធ្លាក់​ខ្លាំង​នៅ​វេលា​ម៉ោង​​​២:៣០​នាទី​រសៀល ​(ម៉ោង​នៅ​​ចិន) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ​​​បាន​​​បង្ក​​ឲ្យ​ផ្ទះ​សម្បែង​ប្រជាជន​នៅ​​ទី​ក្រុង​​ យ៉ានឆេង មធ្យោបាយ​ធ្វើ​ដំណើរ​ ជា​ច្រើន​រង​ការ​ខូច​ខាត​ ក្នុង​​នោះ​​មាន​​ការ​បំផ្លាញ​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ដូច​ជា​ដើម​ឈើ និង​បង្គោល​​ភ្លើង​បំភ្លឺ​ផ្លូវ​ជា​ដើម​។

 

ក្រៅ​ពី​គ្រោះ​ធម្មជាតិ​ខ្យល់​ព្យុះ​កំណាច​​​​កំពុង​បង្ក​បញ្ហា​នៅ​ខេត្ត​​របស់​ចិន​ខាង​លើ គ្រោះ​​​​ទឹក​ជំនន់​ ​​​បាក់​ដី​ និង​​លំហូរ​ល្បាប់​ភក់ បាន​សម្លាប់​​មនុស្ស​​​​ ២២​នាក់​ ​​និង​​ជាង​ ១៩៧ ០០០​នាក់​​​ ​ត្រូវ​បាន​​​​ជម្លៀស​នៅ​ភាគ​ខាង​ត្បូង​​ប្រទេស​ចិន​នា​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ។

 

ស្រប​ពេល​​​​បញ្ហា​ខាង​លើ​កើត​ឡើង ​ប្រធានាធិបតី​ចិន​ លោក ហ្ស៊ី ជីនពីង​បាន​បញ្ជា​កម្លាំង​​​យោធា​ជា​ច្រើន​ដើម្បី​សង្គ្រោះ​​​មនុស្ស​នៅ​តំបន់​ដែល​រង​​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ខាង​លើ៕

 

ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​
ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​
ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​
ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​
ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​
ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​
ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​
ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​
ខ្យល់​កួច​លាយ​ជា​មួយ​ព្យុះ​ព្រិល​ បង្ក​ឲ្យ​មនុស្ស​៧៨​នាក់​​ស្លាប់ និង​ជិត​៥០០​នាក់​របួស​នៅ​ចិន​


ចុចអាន៖  ទឹក​ជំនន់​​​​បាក់​ដី​សម្លាប់​​២២​នាក់ និង​ជិត​​២០ម៉ឺន​នាក់​​​ត្រូវ​ជម្លៀស​​នៅ​ចិន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bbc, shanghaiist ​​​​​​​​​​​​​​​​​​​​​​​​​​​​​​