ស្លាប់៦ និងរបួសធ្ងន់-ស្រាល​១៣

រាជធានី​ភ្នំពេញ ៖​ កាលពី​​ថ្ងៃ​ទី​២៣ ​មិថុនា ​២០១៦ ​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៣​លើក (​យប់​៧​លើក​) ​​មនុស្ស​ស្លាប់៦​នាក់ (​ស្រី​៤​នាក់​) រង​របួសធ្ងន់​៩​នាក់ (​ស្រី​២​នាក់​) របួសស្រាល៤​នាក់ (​ស្រី​១​នាក់​) ។

​​គ្រោះថ្នាក់​ចរាចរណ៍ទាំង​១៣​លើក​នេះ គឺ​បណ្តាល​​ឱ្យ​​ខូចខាត​យានយន្តសរុបចំនួន២១​គ្រឿង រួម​មានម៉ូតូ​ចំនួន​១៤​គ្រឿង​, រថយន្ត​ធុន​តូច​៦​គ្រឿង,​ រថយន្ត​ធំ​១​គ្រឿង​ និង​ថ្មើរជើង​៣​នាក់​ ។

ចំពេោះ​មូលហេតុ​​ដែល​​បណ្តាល​ឱ្យ​​កើត​មាន​​គ្រោះថ្នាក់​ចរាចរណ៍ រួម​មានល្មើស​ល្បឿន៥​លើក ស្លាប់​៤​នាក់​,​ ស្រវឹង​១​លើក ,  ប្រជែង១​លើក ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​៤​លើក ស្លាប់​១​នាក់​និង​មិន​ប្រកាន់​ស្តាំ​១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១២​នាក់ (​យប់​៦​នាក់​)​។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មានផ្លូវជាតិចំនួន៦​លើក ផ្លូវ​ខេត្ត​/​ក្រុង​៧​លើក  ដោយឡែក​យានយន្ត​បង្កហេតុ រួម​មានម៉ូតូ៧​លើក , រថ​យន្ត​ធុន​តូច ៥​លើក រថយន្ត​ធំ​១​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច : មូ​៉​តូ​និង​មូ​៉​តូ​៣​លើក​,​មូ​៉​តូ​និង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់ ,​ម៉ូតូ​និង​គោ​យន្ត​១​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​២​លើក ស្លាប់​២​នាក់ , រថយន្ត​តូច​និង​មូ​៉​តូ​៥​លើក ស្លាប់​២​នាក់ ។ រាជធានី​-​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ឆ្នាំង​២​លើក ស្លាប់​២​នាក់​(​ស្រី​) របួស​២​នាក់​(​ស្រី​),​កំពង់ចាម​២​លើក ស្លាប់​២​នាក់ (​ស្រី​១​នាក់​), បន្ទាយ​មាន​ជ័យ​២​លើក ស្លាប់​១​នាក់ របួស​១​នាក់​និង​តាកែវ​១​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​១​នាក់​៕