ឆ្ងល់ ? ពលរដ្ឋ​និង​សមត្ថកិច្ច​ អះអាង​ខុស​គ្នា​ច្រើន​ម្ល៉េះ

ខេត្តកំពង់ស្ពឺ ៖ ខោ​រោងចក្រ​ដែល​ដឹក​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ​ត្រូវ​ក្រុម​ចោរ​វះ​ទូ​កុងតឺន័រ​វះ​យក​ចេញ​ដាក់​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​រង់ចាំ​យក​ឡាន​ផ្សេង​មក​ដឹក ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប តែ​ចាប់​មិន​បាន​ក្រុម​ជនសង្ស័យ​ឡើយ ។ ការ​ចាប់​បាន​វត្ថុ​តាង​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​សំរោង​ទង នៅ​ចំណុច​ភូមិ​តាំង​ស្នោ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ថា មាន​មនុស្ស​មួយ​ក្រុម​បាន​បើក​កុងតឺន័រ​ចូល​ទៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង និង បាន​ធ្វើ​សកម្មភាព​វះ​ទូ​កុងតឺន័រ​យក​ខោ​ចេញ ហើយ​ប្រុង​យក​ឡាន​ផ្សេង​មក​ដឹក​ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​ក្រុងភ្នំពេញ​វិញ ។ ប្រភព​បន្ត​ថា ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់ គឺ​សមត្ថកិច្ច​ហាក់បីដូចជា​ទទួល​ព័ត៌មាន​យឺត​បន្តិច គឺ​ក្រុម​ជនសង្ស័យ​បាន​បើក​កុងតឺន័រ​ចេញ​ទៅ​បាត់​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ដោយ​បន្សល់​តែ​វត្ថុ​តាង​នៅ​ទីនោះ ។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ឣា​ជ្ញា​ធរ​ភូមិ​បាន​ឲ្យ​ដឹង​ថា ខោ​ទាំង​ឣ​ស់មាន​ចំនួន​ជាង​៥០០​បាវ​នៅ​ក​ន្លែ​ង​ដែល​​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ទម្លាក់​ចេញពី​ទូ​កុងតឺន័រ តែ​នគរបាល​ស្រុក​សំរោង​ទង​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា ខោ​នោះ​មាន​តែ​២៧៤​បាវ ដែល​ក្នុង​មួយ​បាវ​មាន​១១​កំ​ប្លេ​រ ។ នៅ​ពេល​ដែល​មានការ​លើក​ឡើង​ដូច្នេះ មិនដឹង​ថា​ តើ​ខោ​ទាំងនោះ​ត្រូវ​រត់​ចូល​ទៅ​ក្នុង​ឡាន​របស់​ឣ​ស់លោក​ឣា​វុ​ធ​ហត្ថ​ណាខ្លះ​ទេ បានជា​បាត់​ច្រើន​បែប​នេះ? ទោះជា​យ៉ាងណា​រង់ចាំ​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ម្ចាស់​ក្រុមហ៊ុន និង តាម​ចាប់​កុងតឺន័រ​នោះ​បាន​សិន​ទើប​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ ។

ឣ្ន​ក​ដែល​ដឹង​រឿង​នេះ​បាន​លើក​ឡើង​ថា ពិតជា​គួរ​ឲ្យ​ស​សើរ​ដល់​ឣ​ស់លោក​សមត្ថ​កិ​ច្វ​ស្រុក​សំរោង​ទង​យ៉ាង​ខ្លាំង​ដែល​បង្ក្រាប​ករណី​នេះ​បាន​ទាន់​ពេលវេលា កុំ​ឣី​ក្រុម​ជន​សង្ស័យ​ច្បាស់​ជា​យក​ខោ​ទាំងនេះ​លក់​បាន​លុយរាប់​ម៉ឺន​ដុល្លារ​មិន​ខាន ។ តែ​ក៏​មិន​គួរ​ណា​ឆ្លៀតឱកាស​យក​កេង​យកចំណេញ​ពី​ករណី​នេះ​តាម​រយៈ​ការ​បំភ្លៃ​របាយការណ៍​បែប​នេះ​ទេ ។

បច្ចុប្បន្ន វត្ថុ​តាង​ទាំង​ឣ​ស់ត្រូវ​បាន​ដឹក​ជញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការ​កង​រាជ​ឣា​វុ​ធ​ហត្ថ រង់ចាំ​ស្រាវជ្រាវរ​កក​ក្រុមហ៊ុន​ឲ្យ​មក​បំពេញបែបបទ​ទទួលយក​ទៅ​វិញ ៕