ប្រយោជន៍ ៣ យ៉ាង ពី​ការ​ញ៉ាំ​ផ្លែ​អំពិល​

ប្រយោជន៍ ៣ យ៉ាង ពី​ការ​ញ៉ាំ​ផ្លែ​អំពិល​


ប្រយោជន៍ ៣ យ៉ាង ពី​ការ​ញ៉ាំ​ផ្លែ​អំពិល​

​ផ្លែ​អំពិល គឺជា​ធាតុ​ផ្សំ​ម្ហូបអាហារ​មួយ​ប្រភេទ ដែល​ផ្តល់​ឱជារ​ស​កាន់តែ​ឆ្ងាញ់ ជាពិសេស ការបង្កើន​ជា​រសជាតិ​ជូរ​តែម្តង​។ យ៉ាងណាមិញ ផ្លែឈើ​មួយ​ប្រភេទ​នេះ សម្បូរ​ជាតិ​សរសៃ ជាតិ​រ៉ែ និង​វីតាមីន​ច្រើន​ណាស់​ដែរ​។ ក្រៅពីនេះ វា​ក៏​មាន​អត្ថប្រយោជន៍ គួរ​ឲ្យ​កត់​សម្គាល់បី​ប្រភេទ ចំពោះ​សុខភាព​មនុស្ស​យើង​។

ជំនួយ​ដល់​ការរំលាយ​អាហារ​
ផ្លែ​អំពិល ត្រូវបាន​ប្រើប្រាស់ ជា​ឱសថ​បូរាណ​ច្រើន​ប្រភេទ ដូចជា​ការបន្ទន់​លាមក និង​ព្យាបាល​បញ្ហា​ព្រូន​ក្នុង​ពោះវៀន​ក្មេងៗ​ទៀត​។ ដោយសារ​តែ​ផ្លែ​អំពិល មាន​ជាតិ​សរសៃ​ច្រើន​ដូច្នេះ វា​អាច​ការពារ​ការ​ទល់លាមក​បាន​យ៉ាង​ល្អ​។ វា​ក៏​ជួយ​បង្ការ​បញ្ហា រំលាយ​អាហារ​បាន​ដែរ​ដូចជា ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ និង​ជំងឺ​ទាក់ទង​នឹង​ទឹក​ប្រមាត់​។

បង្ការ​ជំងឺមហារីក​ពោះវៀន​ធំ​
សារធាតុ Tartaric Acid ក្នុង​ផ្លែ​អំពិល ដើរតួនាទី​ជា​អង់​ទី​អុក​ស៊ីដង់ ដ៏​ខ្លាំងក្លា​មួយ​ប្រភេទ ដែល​ការពារ​រាងកាយ ពី​រ៉ាឌីកាល់​សេរី​ដែល​គ្រោះ​គ្នា​ក់ និង​បង្ក​ជំងឺមហារីក​បាន​។ ជាមួយគ្នានេះដែរ ជាតិ​សរសៃ​ក្នុង​ផ្លែឈើ​មួយ​នេះ ជួយ​ការពារ​ភ្នាស់​របស់​ពោះវៀនធំ ពី​សារធាតុ​បង្ក​ជំងឺមហារីក ដោយ​សារជាតិ​ពុល​ផ្សេងៗ​ទៀត​បាន​។

គ្រប់គ្រង​សម្ពាធ​ឈាម​
ជាតិ​ប៉ូ​តា​ស្យូម ដែល​មាន​ក្នុង​ផ្លែឈើ​មួយ​នេះ នឹង​ជួយ​ដល់​ការគ្រប់គ្រង​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង តាមរយៈ​ការរក្សា​តុល្យភាព ជាតិ​ទឹក​ក្នុង​រាងកាយ​។ វា​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក ដែល​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការផលិត និង​បង្កើត​គ្រាប់​ឈាមក្រហម​ធម្មតា​ទៀតផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។