គន្លឹះ ៥ យ៉ាង ក្នុង​ការបង្ការ​ជំងឺ​ដំបៅ​ក្រពះ​

គន្លឹះ ៥ យ៉ាង ក្នុង​ការបង្ការ​ជំងឺ​ដំបៅ​ក្រពះ​


គន្លឹះ ៥ យ៉ាង ក្នុង​ការបង្ការ​ជំងឺ​ដំបៅ​ក្រពះ​

​មិន​ខ្វល់​ថា​ជំងឺ​ដំបៅ​ក្រពះ បង្កឡើង​ដោយ​មូលហេតុ​អ្វី​ទេ វា​នៅតែ​អាច​នាំឲ្យមាន អា​ការៈឈឺ​ពោះ​ធ្ងន់ធ្ងរ ចង្អោ​រ និង​ករណី​ធ្ងន់ធ្ងរ អាច​មាន​ឈាម​ក្នុង​លា​មកទៀត​។ ដូច្នេះ ដើម្បី​បង្ការ​ជំងឺ​នេះ អ្នក​គួរតែ​ធ្វើ ទៅតាម​គន្លឹះ​ដ៏​ជំនាញ ដូចខាងក្រោម​នេះ ៖

ញ៉ាំ​ទឹក​សុទ្ធ និង​ទឹក​ឆ្អិន​
មែន​ហើយ ការ​ញ៉ាំ​ទឹក​សុទ្ធ ទឹក​ចម្រោះ និង​ទឹក​ស្អាត គឺជា​រឿង​សំខាន់ ព្រោះថា វា​អាច​ជួយ​បង្ការ​បាក់តេរី មិន​ឲ្យ​ឆ្លង​ចូល​ទៅក្នុង​ខ្លួន​អ្នក ព្រមទាំង​បង្ក​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ជាមួយគ្នានេះដែរ ការ​ញ៉ាំ​ទឹក​ច្រើន អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ពី​ការ​ក្អួត ឬ​រាក​ដែរ​។

ចៀសវាង​ការ​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ​
ការ​ញ៉ាំ​អាហារ​នៅ​ក្រៅ​ផ្ទះ អាចជា​រឿង​មួយ​គួរតែ​ចៀសវាង​ដែរ ព្រោះថា អ្នក​អាច​នឹង​ប្រឈម​ការ​ញ៉ាំ​បន្លែ​ឆៅ និង​ផ្លែឈើ ដែល​លាង​មិនបាន​ស្អាត​ល្អ​។

លាងដៃ​ញឹកញាប់​
បើសិន​ជា​អ្នក​ត្រឡប់មកផ្ទះ​វិញ ឬ​នឹងត្រូវ​ញ៉ាំ​អាហារ​មែន​នោះ ចូរ​ចាំ​ថា អ្នក​ត្រូវ​លាង​សម្អាត​ដៃ​មុនគេ​ជាមួយ​ទឹក និង​សាប៊ូ ដើម្បី​កាត់បន្ថយ​បាក់តេរី​បង្ក​ជំងឺ​។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា អ្នក​បាន​លាងដៃ​មុនពេល និង​ក្រោយ​ញ៉ាំ​អាហារ​រួច​ដែរ​។

ចៀសវាង​ផ្សំ​ថ្នាំ លេប​ដោយ​ខ្លួនឯង​
ភាគច្រើន ថ្នាំ​បំបាត់​ការឈឺចាប់ ដែល​គ្មាន​វេជ្ជបញ្ជា ដែល​មាន​ប្រភេទ​ថ្នាំ អាស្ពីរីន និង​ក្រុម​ថ្នាំ NSAIDs ត្រុវបាន​គេ​ស្គាល់​ថា ជាដើម​ហេតុ​នាំ​ឲ្យ​រលាក​ក្រពះ​បាន​។ ដើម្បី​កុំឲ្យ​មាន​រឿង​នេះ​កើតឡើង ចូរ​ញ៉ាំ​ថ្នាំ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​វិញ​។ ជាមួយគ្នានេះដែរ ការប្រើប្រាស់​ថ្នាំបន្សាប​អាស៊ីត​ក្រពះ​ញឹកញាប់ និង​រយៈពេល​យូរ​ពេក ក៏​អាច​បង្ក​ជំងឺ​ដំបៅ​ក្រពះ​បានដែរ​។ ដូច្នេះ​ហើយ​ចូរ​ចាំ​ថា ត្រូវការ​ជួប​គ្រូពេទ្យ​ជានិច្ច មុន​ពេល​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ​។

ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​
ការ​ដែល​រស់នៅ ដោយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ពេល​មាន​ដំបៅ​ក្រពះ មិន​ត្រឹមតែ​ធ្វើឲ្យ​ជំងឺ មិន​ងាយ​ជា​ទេ តែ​ក៏​នាំ​ឲ្យ​ឆាប់​ស្លាប់​ផងដែរ ព្រោះ​វា​ធ្វើឲ្យ​ខ្សោះ​ជាតិ​ទឹ​កខ្លាំង​។ ចូរ​ជំនួស​មកវិញ ដោយ​ការ​ញ៉ាំ​ទឹកអំបិល​ឡ​មៗ​វិញ​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។